Connect with us

ព័ត៌មានជាតិ

តំបន់​ទេសចរណ៍​ជាង ១០០ កន្លែង​នៅ​មណ្ឌលគិរី​ មាន​ឈ្មោះ​ប្លែក​ៗតាម​សំនៀង​ជនជាតិ​ដើម​ភាគ​តិច

បានផុស

នៅ

ខុស​ប្លែក​ពី​ខេត្ត​ដទៃ​ទៀត ខេត្ត​មណ្ឌលគិរី​ជា​ខេត្ត​មាន​សីតុណ្ហភាព​ត្រជាក់ ហើយ​ជា​ខេត្ត​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ធំ​បំផុត​​នៅប្រទេស​កម្ពុជា។

តាមមន្រ្តី​មន្ទីរ​ទេសចរណ៍​ ខេត្ត​មណ្ឌលគីរី​មាន​តំបន់​ទេសចរណ៍​​សរុប​ជាង ១០០ កន្លែង​។ ខេត្ត​ខ្ពង់រាប​ដីក្រហម​នេះ ​មាន​តំបន់​​ទឹកជ្រោះច្រើន​ជាង ២០ កន្លែង​ ​ព្រម​ទាំងមាន​​រុក្ខជាតិ សត្វព្រៃ ព្រៃ​កោងកាង និង​ភ្នំ​តូច​ធំ​ជា​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ​សម្បត្តិ​ធម្មជាតិ​ជា​សក្តានុពល​នៃ​ខេត្ត​មណ្ឌលគិរី ហើយ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ក៏​ជា​ផ្នែក​អត្តសញ្ញាណ​ខេត្ត​ភាគ​ឦសាន​នេះ។

បើ​តាម​មន្រ្តី​មន្ទីរទេសចរណ៍​ខេត្ត នៅ​ខេត្ត​មណ្ឌលគិរី​មាន​​តំបន់​ទេសចរណ៍​ជាង ១០០ កន្លែង​​តាម​ស្រុកក្រុង​ទាំង ៥។ តំបន់ទេសចរណ៍​ខ្លះ​មាន​ឈ្មោះ​ប្លែកៗ​តាម​សំនៀង​ជនជាតិ​ដើម​ភាគតិច៖

១/ស្រុក​ពេជ្រាដា

-ទឹកជ្រោះ​ប៊ូស្រា

-ភ្នំ​ណាមលៀរ

-ភ្នំលុប្រាណ

-ភ្នំ​មូស​រលុង

-ទឹកជ្រោះ​អូរ​តាំកន

-ទឹកជ្រោះ ៧ ជាន់

-រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ចំណុច​អូរប៉ុល​ក្រោម (ពាម​អូរឆែល)

-ទឹកជ្រោះ​អូរផ្លាយ​លើ

-ទឹកជ្រោះ​អូរផ្លាយ​ក្រោម (លែងអែល)

-ទឹកជ្រោះ​លែង​ប៉ាឡុង

-ភ្នំ​អូរទេ

-អូរផ្លាយ (លែងឆាល)

-អូរប៉ុល (លែងរ៉ាទើយ)

-លុទ្រូង

-អូរ​ងេះ

-ទាកទោល (ទឹក​ស័ក្ដិសិទ្ធិ)

-ទឹកធ្លាក់​ម៉ុមតាល់

-ត្រពាំង​ក្អើម

ទឹកជ្រោះប៊ូស្រា

២/ក្រុង​សែន​មនោរម្យ

-មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ

-ទឹកជ្រោះ​អូត្រា

-ជ្រៃ​យូស

-ទឹកជ្រោះ​ដំណាក់​ស្តេច (ទឹកជ្រោះ​មនោរម្យ)

-ព្រះរាជ​ដំណាក់

-ទឹកជ្រោះ (ក្រោយ​មន្ទីរ​សាធារណការ)

-ទឹកជ្រោះ​លែង​ពោក​ប្រេះ (ហៅ​ទឹកជ្រោះ​ក្បាល​ព្រះ)

-ទឹកជ្រោះ​អូរ​ឆ្វេង

-ទឹកជ្រោះ​លេងទូវ

-ភ្នំ​បាយ​ឆៅ

-ចម្ការ​ស្រល់

ចម្ការស្រល់

៣/ស្រុក​អូររាំង

-ទឹកធ្លាក់​លែង​រណេល

-ទឹកធ្លាក់​លែងកាប៉ារ

-ទឹកធ្លាក់​លែងណុត

-ទឹកធ្លាក់​លែងឆុល

-ទឹកធ្លាក់​លែងហូវ

-ទឹកធ្លាក់​លែងព្លូម

-ទឹកធ្លាក់​លែងពុរកន​ក្រង់​ជាំង​ដាំ​ដែក

-ទឹកធ្លាក់​លែងទ្រីង

-ទឹកធ្លាក់​លែងបួង

-ទឹកធ្លាក់​លែងរទូង

-ទឹកធ្លាក់​លែងប៉ែល

-ទឹក​ធ្លាក់​លែងគុល

-ទឹកធ្លាក់​លែងង៉ល់

-ទឹកធ្លាក់​លែងតុងនុំ

-ទឹកធ្លាក់​លែងចូញ

-ទឹកធ្លាក់​លែងតុង

-ទឹកធ្លាក់​លែង​ង្លែក

-ទឹកធ្លាក់​លែងប៉ង

-ទឹកធ្លាក់​លែងតាំព្រះ

-ទឹកធ្លាក​លែងឈឺបឺយ

-ទឹកធ្លាក់​លែងចាស់​លែងចាំង

-ទឹកធ្លាក់​លែកប្រាក់ (ទឹកធ្លាក់​ក​ក្ងោក)

-ភ្នំ​យោកយៅ (ភ្នំខ្លា)

-ភ្នំ​ណល់​ទឺត

-ភ្នំ​ចុត​ម្លុង

-ភ្នំ​រតាប់

-ភ្នំ​ឡាវវ័ក

-ភ្នំ​កុងក្លែ

-ភ្នំ​អូម​ត្រូន

-ភ្នំ​គង់​ក្វាច់

-ទឹកធ្លាក់​លែង​រ៉ាពូ​ព្រៃ

-ទឹកធ្លាក់​លែង​ច្យាក់​រ៉ាឆាន

-ទឹកធ្លាក់​លែង​គ្លឺ

-ទឹកធ្លាក់​លែង​អូរឈឹង

-ទឹកធ្លាក់​លែងត្រាង

-ភ្នំ​ដាញ

-ភ្នំ​គង់ក្លេល

-ភ្នំ​ស្រេះ​ចត

-ទឹកជ្រោះ​ជ្រៃធំ

-អណ្តូង​ស្នេហ៍

-ទឹកជ្រោះ​ ៧ ជាន់

-ទឹកជ្រោះ​លែង​អង​លែង​ឃិន

-ទឹកធ្លាក់​លែងត្រង

-ទឹកជ្រោះរមនា១

-ទឹកជ្រោះ​រមនា២

-យោគ​ត្រាច់ត្រាយ (ភ្នំត្រាច់ត្រាយ)

-ភ្នំ​រលូវ​ឆែ

-ទឹក​ធ្លាក់​លែង​កៃ

-ទឹកធ្លាក់​អូរតាវ

-ទឹកធ្លាក់​ត្រង

-ទឹកជ្រោះ​លែង​ម្ហក់

-ទឹកធ្លាក់​លែងកាវ

-ទឹកធ្លាក់​លែងក្រេង

-ទឹកធ្លាក់​លែង​ប៉ាល់ទោក

-តំបន់​ទេសចរណ៍​សត្វ​ទោច​ភ្នំព្រឹក

-ទឹកធ្លាក់​លែង​ម្រើវ

-ទឹកធ្លាក់​លែង​កក់

-ភ្នំ​បារាំង​សុង

-ភ្នំ​គង់​រញូង


៤/ ស្រុក​កោះញែក

-កោះ​ខ្សាច់​ទន្លេ​ស្រែពក

-ជួរ​ថ្ម​ទឹកហូរ​កៃសាន់

-ជួរ​ថ្ម​ទឹកហូរ​ទន្លេ​ម្រោច

-កោះ​ញ្ញា​ប៉​ក្នុង​ទន្លេ​ស្រែពក

-តំបន់​អេកូ​ទេសចរណ៍​ម្រើច

-ទ្វារ​ទឹក​ទំនប់​អូរប្រង

-មជ្ឈមណ្ឌល​វប្បធម៌​ភ្នំក្រោល

-ទំនប់​អូរ​យេះ

-តំបន់​ទេសចរណ៍​ធម្មជាតិ​ភ្នំ​ណាម​រ៉ាម

-តំបន់​ទេសចរណ៍​ភ្នំ​ក្អូន

-ទំនប់​អូរ​ណំ

-តំបន់ទេសចរណ៍ភ្នំ បាក់ខែង

៥/ស្រុក​កែវ​សីមា

-ភ្នំ​កែវ​សីមា

-អូរហុច

-ទឹកធ្លាក់​ស្រែ​ប្រាវ

-ទឹកជ្រោះ​អូរ​តាំង​ឡាំង

-តំបន់​ហ្កាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម