ព័ត៌មានអន្ដរជាតិ
ពេទ្យ អាមេរិក មិនវះកាត់ប្ដូរបេះដូងអ្នកជំងឺណាដែលមិនចាក់វ៉ាក់សាំងកូវីដ (មានវីដេអូ)
ប៉ុស្តិ៍ទូរទស្សន៍អាមេរិកបានរាយការណ៍ថា មន្ទីរពេទ្យមួយក្នុងទីក្រុងបូស្តុនបានបដិសេធមិនធ្វើការវះកាត់ប្តូរបេះដូងលើអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងការពារកូវីដ ។
អ្នកនាំពាក្យរបស់មន្ទីរពេទ្យ Brigham and Women’s Hospital បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ AFP ថា ការចាក់វ៉ាក់សាំងការពារកូវីដគឺ “ទាមទារ” សម្រាប់អ្នកទទួលការប្តូរសរីរាង្គនៅទីនោះ ។
មន្ទីរពេទ្យតម្រូវឲ្យអ្នកជំងឺចាក់វ៉ាក់សាំងផ្សេងៗដែលត្រូវបានណែនាំដោយ CDC រួមទាំងវ៉ាក់សាំងការពារកូវីដផងដែរ ព្រោះវាជាឱកាសដ៏ល្អបំផុតសម្រាប់ការវះកាត់ជោគជ័យ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការរស់រានមានជីវិតរបស់អ្នកជំងឺ បន្ទាប់ពីការប្តូរសរីរាង្គ ដោយសារតែពួកគេមានប្រព័ន្ធភាពស៊ាំស្រាប់” ។
ទន្ទឹមនោះលោក Arthur Caplan ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យញូវយ៉កបានប្រាប់ CBS ថា “ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់អ្នកត្រូវបានកាត់ផ្ដាច់ កូវីដអាចសម្លាប់អ្នកបាន” ។
លោក Caplan បាននិយាយថា “បច្ចុប្បន្នសរីរាង្គគឺខ្វះខាត ហើយយើងនឹងមិនចែកចាយវាទៅឲ្យអ្នកដែលមានឱកាសរស់រានមានជីវិតតិចនោះទេ ហើយយើងនឹងផ្ដល់ឲ្យអ្នកផ្សេងទៀតដែលបានចាក់វ៉ាក់សាំងការពារ ព្រោះពួកគេមានឱកាសរស់ប្រសើរជាង ក្រោយការវះកាត់” ។
គួរបញ្ជាក់ថា ការបដិសេធមិនវះកាត់ប្ដូរបេះដូងចំពោះអ្នកមិនចាក់វ៉ាក់សាំងកូវីដកើតឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រូពេទ្យវះកាត់របស់សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបញ្ចូលបេះដូងជ្រូកដែលបានកែប្រែហ្សែន ទៅក្នុងខ្លួនអ្នកជំងឺម្នាក់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ ប្រវត្តិសាស្រ្ត! គ្រូពេទ្យអាមេរិកជោគជ័យ វះកាត់ដាក់បេះដូងជ្រូក ចូលក្នុងខ្លួនមនុស្ស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់