Connect with us

សន្តិសុខសង្គម

ឡើងផ្ទះពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់​

បានផុស

នៅ

​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​ដាវ​មួយ​ដើម ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​បន្ទាប់ពីឡើងផ្ទះ​ប្រជាពលរដ្ឋ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ នៅ​ភូមិ​ជម្ពូវ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង​២​នាក់ ទី​១ ឈ្មោះ វ៉ាន់ រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។ មាន​ស្រុកកំណើត​ភូមិ​ស្វាយ​ជុំ ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។ ទី​២ ឈ្មោះ គឹម សុខ​ឡេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត ភូមិ​បាគង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ច​ដកហូត​បា​ន​ដាវ​១​ដើម ម៉ូតូ​មួយគ្រឿង ម៉ាក​zoomer ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1N-2534 ។​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​កម្លាំង​បាន​ល្បាត​ក្នុង​ដំបន់​ងាយ​រងគ្រោះ លុះ​រហូតមកដល់ចំណុចកើតហេតុក៏​ប្រទះឃើញជនសង្ស័យ​រត់ឡើង​ទៅលើ​ផ្ទះ​ប្រជា​ពល​រដ្ឋ ដោយមានការសង្ស័យ​ហៅ​ឃាត់​សាកសួរទើប​ដឹងថា ជនសង្ស័យ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ មាន​ទាំង​ដាវ​មួយ​ដើម​ផង ក៏​ឃាត់ខ្លួននាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌចាត់ការ​តាម​និតិ​វិធី​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ចិញ្ចើមផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី ១ រំលោភបំពានដោយ ក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ២៦ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម