Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញស្រស់ស្អាតអ៊ីចឹង តែតាមពិត ទាហានស្រីទាំងនេះ ជាអាវុធសម្ងាត់របស់ រុស្ស៊ី

បានផុស

នៅ

ស្របពេលដែលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនហាក់ដូចជាជិតកើតឡើងនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធសម្ងាត់របស់គាត់ នោះគឺទាហានស្ត្រីដែលមានលាបក្រែម និងលាបថ្នាំក្រចក។

ទាហាន​ជាងមួយ​លាន​នាក់​របស់លោក​ប្រធានាធិបតី​រុស្ស៊ី គឺ​រួម​មាន​ស្ត្រី​ដល់​ទៅ១៦ម៉ឺន​នាក់​ហើយទាហានស្រីទាំងនោះ ត្រូវបានលើកទឹកចិត្តឲ្យតុបតែងខ្លួនយ៉ាងស្រស់ស្អាត។

This image has an empty alt attribute; its file name is 4_Screen-Shot-2022-01-27-at-114336.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងរៀបចំការប្រកួតសម្រស់ប្រចាំឆ្នាំ ដែលវិនិច្ឆ័យលើរូបរាង និងជំនាញសមរភូមិរបស់ពួកគេផងដែរ។

នៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន កងទ័ពស្រ្តីទាំងនេះបានលាបសញ្ញាផ្សេងៗទៅលើផ្ទៃមុខរបស់ពួកគេដូចជា ផ្កាយ ទង់ជាតិ និងរូបផ្សេងៗ។

This image has an empty alt attribute; its file name is 0_Screen-Shot-2022-01-27-at-114328.jpg

ពួកគេ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​ប៊ីយ៉ាត្លុង (បាញ់កាំភ្លើងនិងជិះស្គី) ដោយ​ប្រើ​អាវុធ AK-47 សម្រាប់​បាញ់​ប្រហារផងដែរ។

ទោះបីជាលោក ពូទីន រារាំងទាហានស្ត្រីមិនឲ្យទៅប្រយុទ្ធដោយផ្ទាល់នៅសមរភូមិជួរមុខក៏ដោយ ក៏ប៉ុន្តែពួកគេអាចដើរតួនាទីគាំទ្រសំខាន់ៗយ៉ាងសម្ងាត់ នៅក្នុងការវាយលុកណាមួយ។

This image has an empty alt attribute; its file name is 0_Screen-Shot-2022-01-27-at-114310.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឡើងដល់កម្រិតខ្ពស់បំផុត​ខណៈមានការភ័យខ្លាច សង្គ្រាមអាចនឹងផ្ទុះឡើង។

សម្ព័ន្ធមិត្តអង្គការណាតូ បានបង្កើនការគាំទ្រដល់ទីក្រុង គៀវ ដោយបញ្ជូនកងទ័ពបន្ថែម និងសម្ភារៈយោធាទៅកាន់ប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is 0_Screen-Shot-2022-01-27-at-114153.jpg

សម្ព័ន្ធភាពនេះនិយាយថា សកម្មភាពរបស់ខ្លួនគឺឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់រុស្ស៊ីជាបន្តនៅតាមព្រំដែនអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូអះអាងថា សកម្មភាពរបស់ខ្លួនគឺចាំបាច់ដើម្បីធានាបាននូវផលប្រយោជន៍សន្តិសុខដ៏សំខាន់ ហើយបានស្តីបន្ទោសអង្គការណាតូចំពោះការបំផ្លាញសន្តិសុខក្នុងតំបន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេដឹកនាំអ៊ុយក្រែន បញ្ជាឲ្យស៊ើបអង្កេត ការបាញ់សម្លាប់រង្គាល នៅរោងចក្រមីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម