ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានពីផលិតផលកៅស៊ូជាង ៦០០លានដុល្លារ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា នៅឆ្នាំ ២០២១ កម្ពុជា រកចំណូលបានពីផលិតផលកៅស៊ូប្រមាណ ៦១២,៣លានដុល្លារ (១ ៦៦៦ដុល្លារ/តោន)។ ក្នុងនោះ ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួនជាង ៣៦៨,០០០តោន។ ចំណែកផ្ទៃដីសរុប គិតត្រឹមឆ្នាំ២០២១ មានជាង ៤០៤ ០៤៤ហិកតា (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ហិកតា កៅស៊ូគ្រួសារ ១៦៣ ៦៩៣ហិកតា) ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហិកតា។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះការនាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកៅស៊ូឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅថ្ងៃទី ២៨ ខែ មករាថា សមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន គឺដោយមានការ ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករកៅស៊ូ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនទៅតាមចំណេះ ជំនាញ និងបទពិសោធន៍ ឈរលើមាគាររួមមួយ គឺការអភិវឌ្ឍឧស្សាហ កម្មកៅស៊ូធម្មជាតិ ឱ្យកាន់តែរីកចម្រើន មានសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែង ធានាបានគុណភាព និងតម្លៃតាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឱ្យសម្រេចជោគជ័យតាមគោលដៅ។
សូមបញ្ជាក់ថា កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១។




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង