ព័ត៌មានជាតិ
មន្ត្រីជំនាញបញ្ជាក់មូលហេតុបណ្តាលឱ្យមានការបាក់ច្រាំងតាមដងទន្លេ
បច្ចុប្បន្ននេះមានបណ្តាខេត្តមួយចំនួននៅតាមដងទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម ដូចជាខេត្តកំពង់ចាម ក្រចេះ និងខេត្តកណ្តាល តែងតែមានការបាក់ច្រាំងទន្លេ ដែលបណ្តាលប៉ះពាល់ដល់ផ្លូវសាធារណៈ ផ្ទះសម្បែង វត្តអារាមជាដើម។

ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅខេត្តកណ្តាល ថ្មីៗនេះ លោក ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា កត្តាដែលបង្កឱ្យមានការបាក់ច្រាំងគឺដោយសារតែនៅកណ្តាលទន្លេមានសភាពរាក់ ធ្វើឱ្យខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត។ មួយទៀតអាចបណ្តាលមកពីការធ្វើចរាចរណ៍ទូក និងកាណូតធំៗបើកនៅជិតច្រាំង ពិសេសការបូមខ្សាច់បែបអណាធិបតេយ្យ គ្មាន អញ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជម្រៅ និងចរន្តទឹកហូររបស់ទន្លេ។

លោក ឌិត ឌីណា បានបន្តថា ការបូមស្ការទន្លេនេះ គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីសម្រួលចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ ព្រមទាំងកាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគតផងដែរ។ លោកអះអាងថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេនោះទេ ហើយថែមទាំងជួយដល់ទន្លេឱ្យមានជំរៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង និងជៀសផុតពីការបាក់ច្រាំងទៀតផង។
លោករដ្ឋលខាធិការបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ រួមទាំងឃុំពាមរាំង ឃុំសណ្តារ ឃុំព្រែកដាច់ និងឃុំក្អមសំណ នៅស្រុកលើកដែក ខេត្តកណ្តាល សូមរាយការណ៍ពីការបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំង និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ព្រោះថាការបូមខ្សាច់ គឺបូមចាប់ពីម៉ោង ៦ ព្រឹក ទៅដល់ម៉ោង ៦ ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូមលើសម៉ោងដែលក្រសួងបានកំណត់ឡើយ។

លោក ឌិត ឌីណា បានណែនាំដល់ប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗមកក្រសួង ក្នុងករណីមានការបូមខុសច្បាប់ ម៉ោងឬខុសទីតាំង ដោយរាល់ការប្តឹងរបស់ប្រជាពលរដ្ឋត្រូវបានរក្សាការសំងាត់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ