ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុំប្រទេសលោកខាងលិច កុំបង្កឲ្យមានភាពភ័យស្លន់ស្លោ ជុំវិញបញ្ហារុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដល់ប្រទេសលោកខាងលិច កុំបង្កឲ្យមានភាពភ័យស្លន់ស្លោ ចំពេលរុស្ស៊ីដាក់ទ័ពនៅជាប់ព្រំដែនប្រទេសរបស់លោក។
លោកបានប្រាប់អ្នកយកព័ត៌មានថា ការព្រមានថារុស្ស៊ីជិតវាយចូលហើយនោះ កំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនស្ថិតក្នុងហានិភ័យ។
កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករា ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហាញការជឿជាក់ថា រុស្ស៊ីអាចវាយប្រហារប្រទេសជិតខាងនៅខែក្រោយនេះ។
យ៉ាងណាក្តី រុស្ស៊ីបានបដិសេធថា ខ្លួនគ្មានគម្រោងវាយចូលទេ ហើយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបាននិយាយថា ទីក្រុងមូស្គូមិនចង់មានសង្គ្រាមឡើយ។
ខណៈពេលដែលរុស្ស៊ីដាក់កងទ័ពប្រហែល១០០,០០០នាក់នៅតាមព្រំដែនអ៊ុយក្រែន លោក Zelensky បាននិយាយថា ពេលនេះ លោកមិនបានឃើញការគំរាមកំហែងខ្លាំងជាងពេលដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពស្រដៀងគ្នានេះ កាលពីនិទាឃរដូវឆ្នាំមុននោះទេ។
លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង គៀវ ថា មានសញ្ញាពីមេដឹកនាំរដ្ឋដែលគួរឲ្យគោរពជាច្រើន ពួកគេគ្រាន់តែនិយាយថា ថ្ងៃស្អែកនឹងមានសង្រ្គាម។ នេះជាការបង្កភាពភ័យស្លន់ស្លោ តើវាជះឥទ្ធិពលអ្វីខ្លះដល់រដ្ឋរបស់យើង? ស្ថានភាពវឹកវរនៅក្នុងប្រទេស គឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានរំលឹកថា ប្រជាជននៃប្រទេសរបស់លោក បានរស់នៅជាមួយនឹងការគំរាមកំហែងពីរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើទោះបីជាមានការដាក់ពង្រាយកងទ័ព ក្នុងទំហំដូចបច្ចុប្បន្នក៏ដោយ ក៏លោកហាក់ដូចជាយល់ថា មិនជាមានគ្រោះថ្នាក់ណាស់ណាទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ៥ចំណុចពិសេស មិនគួររំលងពាក់ព័ន្ធវិបត្តិ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងឡើងកម្តៅ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់