ព័ត៌មានជាតិ
សិស្សជាប់បាក់ឌុបនិទ្ទេស A នៅក្រុងតាខ្មៅទទួលរង្វាន់ម៉ូតូម្នាក់ ១ គ្រឿង
សិស្សជាប់និទ្ទេស A ចំនួន ៣២ នាក់នៅក្រុងតាខ្មៅ ទទួលបានម៉ូតូម្នាក់១គ្រឿងពីរដ្ឋបាលខេត្តកណ្តាល ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំសិក្សារៀនសូត្របស់សិស្សទទួលបានជ័យលាភីទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩។
ពិធីប្រគល់រង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងក្រុងតាខ្មៅបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។



ក្រៅពីសិស្សជាប់និទ្ទេស A រដ្ឋបាលខេត្តកណ្តាលក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបនៅក្រុងតាខ្មៅផងដែរក្នុងនោះមានសិស្សជាប់និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗទទួលបានថវិកា ៣០ ម៉ឺនរៀល និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗទទួលបានថវិកា ២០ ម៉ឺនរៀល និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន១២០នាក់ទទួលបានថវិកា១០ ម៉ឺនរៀល ក្នុងមួយនាក់ផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ចំពោះការប្ដេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោកបន្តថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់ ក្មួយៗជាជយលាភីផ្ទាល់ផង ក៏ដូចជាឪពុកម្តាយឬអាណាព្យាបាលផង ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានមន្ទីរ និងក្រសួងអប់រំ។
លោកម៉ៅ ភិរុណ បានបន្តទៀតថា ទោះបីជាក្នុងរយះពេល២ឆ្នាំកន្លងមកនេះបានរាតត្បាត និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានប៉ះពាល់ដល់ការសិក្សាដោយផ្ទាល់របស់សិស្សដោយជម្ងឺកូវីដ-១៩ ដែលមិនអនុញ្ញាតអោយសិស្សបានមកទទួលការអប់រំដោយផ្ទាល់នៅសាលា តែសិស្សានុសិស្សអាចទទួលបានការរៀនសូត្រពីចម្ងាយក្រោមការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ខេត្តកណ្តាលមានបេក្ខជនប្រឡងជាប់ សរុប ៥៩២៤ នាក់ (ស្រី៣៦០៥5នាក់) ស្មើនឹង៦៨.២២% នៃចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង ក្នុងនោះនិទ្ទេស A សរុប ១២៧ នាក់ ស្រី៨៥នាក់ -និទ្ទេស B សរុប៤៦៣នាក់ ស្រី២៧៥នាក់ និទ្ទេស C សរុប៩៥១នាក់ ស្រី៦២៧ នាក់និទ្ទេស D សរុប១៩៦៤នាក់ ស្រី១២២១នាក់និទ្ទេស E សរុប២៤១៩ នាក់ ស្រី ១៣៩៧នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ