ព័ត៌មានជាតិ
ការព្យាបាលដោយចលនាជាវិជ្ជាជីវៈវេជ្ជសាស្ត្រដ៏សំខាន់សម្រាប់ស្តារលទ្ធភាពពលកម្មជនមានពិការភាពនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានមានប្រសាសន៍ថា ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈវេជ្ជសាស្ត្រដ៏មានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនមានពិការភាពឱ្យទទួលបាននូវមធ្យោបាយ និងឧបករណ៍អវយវៈសិប្បនិម្មិត និងរណបសម្រាប់ជាជំនួយក្នុងការធ្វើដំណើរ និងបំពេញការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិព្យាបាលដោយចលនាលើកទី២១ របស់សមាគមអ្នកព្យាបាលដោយចលនាកម្ពុជាកាលពីរសៀលថ្ងៃទី២៨ ខែមករា លោក ហឿន សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឱ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោតការទទួលបានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាពក្នុងគ្រប់វិស័យ ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់ជនមានពិការភាព នៅប្រទេសកម្ពុជា។
លោក សូ វិសាល ប្រធានស្តីទីសមាគមអ្នកព្យាបាលដោយចលនាកម្ពុជាបានមានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សមាគមវិស័យព្យាបាលដោយចលនា នៅតែជួបប្រទះនូវបញ្ហាប្រឈមចម្បងចំនួន២ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតនៅតាមមជ្ឈមណ្ឌលស្ដារកាយសម្បទាដូចជាមានការថយចុះគ្រូពេទ្យព្យាបាលដោយចលនាដែលបម្រើការងារនៅតាមមជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មទាំង១២ដោយសារតែម្ចាស់ជំនួយមួយចំនួនបានបញ្ចប់គម្រោងក្នុងការគាំទ្រដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាហើយគ្រូពេទ្យមួយចំនួនក៏បានផ្លាស់ទៅបម្រើការងារនា តាមស្ថាប័នផ្សេងៗទៀតជាពិសេសបានប្រឡងជាប់ក្របខណ្ឌជាមន្ត្រីសុខាភិបាលនៅតាមមន្ទីរពេទ្យនានា។

លោកបានបន្តទៀតថា បន្ថែមពីនេះក៏មានការលំបាកក្នុងការជ្រើសរើសគ្រូពេទ្យព្យាបាលដោយចលនាឲ្យបម្រើការងារនៅតាមមជ្ឈមណ្ឌលស្គារលទ្ធភាពពលកម្មមួយចំនួនឡើងវិញ ដូចជាមជ្ឈមណ្ឌលស្គាលទ្ធភាពពលកម្មខ សៀមរាប ក្រចេះ តាកែវព្រៃវែងជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ