Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរបស់រដ្ឋាភិបាល​ប៉ូឡូញ នឹងដឹកមកដល់កម្ពុជានៅយប់នេះ​

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ប្រភេទ Astra Zenecaចំនួន​៣០​ម៉ឺន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ប៉ូឡូញ​ នឹង​ដឹក​មក​ដល់កម្ពុ​ជា​នៅ​យប់​ថ្ងៃទី​២៩​ ខែមករា ​ឆ្នាំ​២០២២​នេះហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា​នេះ​ថា តាម​ការប៉ាន់ស្មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zenecaចំនួន​៣០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល និង​ប្រជាជន​ប៉ូឡូញ នឹង​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៩​ខែមករា​​ឆ្នាំ​២០២២​នេះ​។​

លោកស្រីវេជ្ជបណ្ឌិត បាន​បន្តថា ​ចំណែក​ការ​ប្រារព្ធ​ពិធី​ប្រគល់​-ទទួល​វ៉ាក់សាំង​នេះ​ នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨និង​០០​នាទី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកស្រីវេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ​រហូតមក​ដល់ពេលនេះ​ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ទាំង​ការបញ្ជាទិញ​ និង​ជំនួយ​សរុប​ប្រហែល​ជាង​៤៣​លាន​ដូ​ស​ហើយ​ រួមទាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zenecaចំនួន​៣០​ម៉ឺន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ប៉ូឡូញ​ដែល​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​យប់​នេះ​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម