Connect with us

ជីវិតកម្សាន្ដ

អាវក្រៅ Jennie ពាក់ក្នុងវីដេអូរបស់ Grimes មានប្រភពមកពីសារមន្ទីរមួយ

បានផុស

នៅ

ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយវត្តមានរបស់នាងនៅក្នុងវីដេអូចម្រៀងចុងក្រោយបង្អស់របស់ Grimes ដែលមានចំណងជើងថា “Shinigami Eyes” ។ គ្រាន់តែបង្ហាញខ្លួនបន្តិចសោះ Jennie បង្អួតសម្រស់សឹងវ៉ាដាច់ម្ចាស់បទ ជាមួយនឹងឈុតពណ៌ផ្កាឈូកភ្លឺផ្លេក ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ អ្នកច្នៃម៉ូដអាមេរិកាំងលោក Asher Levine ដែលនៅពីក្រោយឈុតរបស់ Jennie និង Grimes បានឱ្យដឹងថា លោក​បានច្នៃម៉ូដឈុតពណ៌ផ្កាឈូករបស់​ ​Jennie ដោយដាក់ឈ្មោះថា Candy Moto ខណៈ​តម្លៃរបស់​វា​​គឺ ៦៩០០០ ដុល្លារ ជាពិសេសលោកបានការបំផុតគំនិតអាវក្រៅពីសារមន្ទីរសិល្បៈមួយ។

លោក Asher Levine បញ្ជាក់ថា ​ចំពោះការបំផុសគំនិតនៅពីក្រោយអាវក្រៅមួយប្រភេទនេះ គឺលោកធ្លាប់ចូលរួមក្នុងការតាំងពិពណ៌ Thierry Mugler Couturissime នៅទីក្រុង Montreal ប្រទេសកាណាដា ជាកន្លែងដែលលោកបានទស្សនារូបចម្លាក់ជាច្រើន ដែលនោះហើយបានជំរុញឱ្យអ្នកច្នៃម៉ូដរូបនេះចាប់ផ្តើមបង្កើតឈុត Candy Moto ឡើងមក។

ក្រៅពីតម្លៃខ្ពស់កប់ពពក និងដើមចមនៃការច្នៃបានមកពីសារមន្ទីរ ឈុត Candy Moto ក៏ជាឈុតដែលមានតែមួយលើលោក ព្រោះអ្នកច្នៃម៉ូដផលិតតែមួយប៉ុណ្ណោះ ក៏មិនធ្លាប់មានអ្នកពាក់ពីមុនមកទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jennie បង្ហាញខ្លួនក្នុងវីដេអូចម្រៀងរបស់អតីតគូស្នេហ៍មហាសេដ្ឋី Elon Musk

ចុចអាន៖ ត្រឹមស្លៀកពាក់ស្ដើងឃើញសាច់ក្នុងតិចៗសោះ តារាកូរ៉េ ៥រូបនេះ ឡើង Hot

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម