វប្បធម៌ ជំនឿ
លម្អិត៖ មនុស្សកើតឆ្នាំ «ច» ១៩៨២ នឹងមានសំណាងពេញមួយឆ្នាំ ២០២២ ផ្នែកលុយកាក់
បើនិយាយពីទ្រព្យសម្បត្តិ មនុស្សឆ្នាំ ច ១៩៨២ (៣៩ឆ្នាំ) មានជំនាញដ៏អស្ចារ្យ ក្នុងការរកលុយ ក្នុងឆ្នាំខ្លាទឹក ២០២២។ ពួកគេអាចទទួលបានឱកាសរកប្រាក់ចំណូលបន្ថែម មួយចំនួន ល្អជាងឆ្នាំ ២០២០ និង ២០២១ ហៅមិនឮ។

ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផលនៃការជ្រៀតជ្រែករបស់តារា Bai Hu (White Tiger) ពួកគេនឹងងាយទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុខ្លះ ដោយការលួច ឬបោកប្រាស់ ដូចនេះគួរតែថែរក្សារបស់របរផ្ទាល់ខ្លួន កុំពាក់គ្រឿងមានតម្លៃ ឬឲ្យគេខ្ចីលុយ។
ស្ថានភាពសុខភាពរបស់ពួកគេ ជាទូទៅ នឹងល្អជាងកាលពីបីឆ្នាំកន្លងមក។ ទោះបីជាមានរោគសញ្ញាមិនស្រួលម្ដងម្កាល នឹងមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទេ។ ជាការប្រសើរក្នុងការពាក់ខ្សែដៃពណ៌ក្រហម ឬអលង្ការត្បូងក្រហម ដើម្បីទទួលបានពរជ័យដោយសុភមង្គល និងសំណាងល្អជានិច្ចនៅក្នុងឆ្នាំ ២០២២ ។
អាជីពមនុស្សឆ្នាំចកើតក្នុងឆ្នាំ ១៩៨២ នឹងមានសំណាងខ្ពស់ ក្នុងការងារនៅឆ្នាំ ២០២២ ពេញ ហើយពួកគេនឹងរីកចម្រើនយ៉ាងខ្លាំងផ្នែកឋានៈ តួនាទីដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់ពួកគេ នៅកន្លែងធ្វើការ ឬអាជីវកម្មផ្ទាល់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏គួរតែបន្ទាបខ្លួន និងនិយាយស្តីសុភាពរាបទាបផងដែរ ទើបបើករាសីអំណាចទាំងស្រុងបាន។ ឆ្នាំ ច វ័យ៣៩ ងាយបង្កការច្រណែនរបស់អ្នកដទៃ តាំងពីកំណើតមក ដូច្នេះ ដើម្បីបង្កើនសំណាងរបស់អ្នកក្នុងអាជីពនៅឆ្នាំ ២០២២ សូមពាក់ខ្សែដៃ Lapis Lazuli កាន់តែប្រសើរ។
សំណាងក្នុងស្នេហា និងទំនាក់ទំនងនឹងល្អខ្លាំងនៅឆ្នាំ ២០២២ ។ ដោយសារតែមានជំនួយពីតារាសំណាង ស្នេហ៍ ប្តីប្រពន្ធនឹងមានទស្សនៈដូចគ្នាច្រើន លើរឿងជីវិត។ លើសពីនេះទៀត ច កើតឆ្នាំ ១៩៨២ នឹងមានភាពមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារ នៅឆ្នាំនេះ។ ដូច្នេះពួកគេគួរតែយកចិត្តទុកដាក់ ជាពិសេស ដើម្បីរក្សាតុល្យភាពរវាងការងារ និងពេលសម្រាក ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ដោយសារការងារមមាញឹក។

សែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖
ត្រូវប្រើសំពត់ខោអាវ បៃតង ឬលឿងខ្ចី កើនរាសីល្អ ។ សែនផ្កាឬ នំ និងផ្លែឈើ ជ្រើសយកពណ៌ក្រហម លឿង និងខៀវ ដូចជា ក្រូចខ្វិច ទំពាំងបាយជូខៀវ ប៉ោមខៀវ និងទទឹម។ សែនផ្ទះឯងឲ្យស្រេចមុនម៉ោង ១០ ព្រឹក សឹមចេញដើរទៅផ្ទះគេ ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ៣ ឬលេខ៤និង លេខ៩ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតា គ្រូបាធ្យាយ មុនចូលដំណេក។ រកក្រូចប្រាំ ៨ ផ្លែ ជូនជាជំនូនទៅកាន់អ្នកណាម្នាក់ ដែលធ្លាប់ជាអ្នកមានគុណពីមុនរបស់យើង តែមិនជាប់សាច់ឈាមនឹងយើង ។ ជូនបាយសម្លឪពុកម្ដាយ និង រៀមច្បងចាស់ព្រឹទ្ធាចារ្យបង្កើនអំណាចបុណ្យចក្រា៕
គ្រូ ណុប
ចុចអាន៖ទាយលម្អិត «វក» អាយុ ៤២ កើតឆ្នាំ ១៩៨០ យីអ៊ុនរឿងលុយកាក់មិនល្អ តែឋានៈសង្គមឡើងខ្លាំង
ចុចអាន៖ពិស្ដារ ៖ មនុស្សកើតឆ្នាំ ១៩៧៩ រាសីចក្រ «មមែ» ផែនដីសំណាងឆ្នាំ ២០២២ មាន ៦ ទិស

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់