Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំង ជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។ សម្តេចតេជោថ្លែងបែបនេះនៅក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩(AstraZeneca)ពីរដ្ឋាភិបាលប៉ូឡូញនៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាពដោយមានវត្តមានលោកស្រី ម៉ារៀ ឌល ខាមិន ម៉ូរ៉េណូ(Maria del Carmen Moreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសប៉ូឡូញ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកថា សម្តេចពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានចូលរួមជាមួយលោកលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ Astra Zeneca ចំនួន ៣០០ ០០០ ដូសដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។ ជាឧទារហណ៍ជាក់ស្តែង ជាមួយនឹងអត្រានៃ ការចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ។

ជាលទ្ធផល ទោះបីជាកម្ពុជា បានជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះក្តី ក៏ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងលើសការរំពឹងទុក ។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ ២០២១ និងត្រូវបានព្យាករណ៍ថា បន្តកើនឡើងជាង៥%នៅក្នុងឆ្នាំ២០២២តាមរយៈរការបើកប្រទេសពេញលេញ និងការត្រឡប់ទៅរកការដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ  ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៤១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម