Connect with us

ព័ត៌មានជាតិ

អភិបាលភ្នំពេញ អញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា មុនការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយ និងមន្ត្រី អាជ្ញាធរដែនដីផង នៅ​រសៀល​ថ្ងៃទី​ ៣០ មករានេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែប​សាសនា មុន​នៃ​ការបើក​ការដ្ឋាន​សាងសង់ ស្ពាន​អាកាស​ថ្មី​មួយទៀត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៥ ត្រង់ចំណុច​ផ្លូវ​សាលា​ដែក​ជាប់​ខាងជើង ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​សូ​គី​មិច សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តីសុខ​សេចក្តី​ចម្រើន​ហើយ នៅ​ព្រឹក​ថ្ងៃទី​ ៣១ មករា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​នេះ​ជា​ផ្លូវការ​តែម្តង​។​

ពាក់ព័ន្ធ​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​នេះដែរ ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​មាន​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ នៅក្នុង​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ ចាប់ពី​ម៉ោង ០៦​ និង​ ០០​ នាទី រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការផ្អាក​ចរាចរ ជា​បណ្ដោះអាសន្ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ដោយ​បាន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ ​ដែល​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​ ៥ ចូល​រាជធានី​ភ្នំពេញ ត្រូវ​បង្វែរ​ទិស​ចរាចរ​តាម​ស្ពាន​ព្រែក​ព្នៅ ឬ​តាមផ្លូវ​លេខ​ ៥៩៨ ចំពោះ​យានយន្ត​ចេញពី រាជធានី​ភ្នំពេញ​ត្រូវ​បញ្ចៀស​ចរាចរ​ឡើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហើយ​យានយន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ស្ពានដែក​បេ​ឡេ​ត្រូវ​បង្វែរ​ទិស​តាមផ្លូវ​ជាតិ​លេខ​ ៦ ឬ​មហាវិថី​អូ​ស៊ី​អាយ​ស៊ី​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​វិញ​។

គួរបញ្ជាក់​ផងដែរ​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា​ ស្ពាន​អាកាស​ថ្មី​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នេះ មាន​បណ្ដោយ​ ៤៨៣​ ម៉ែត្រ ទទឹង​ ១៥,៨​ ម៉ែត្រ​កម្ពស់ ៥ ​ម៉ែត្រ ដោយ​ហោះ​នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី ដែល​បាន​នឹង​កំពុង​សាងសង់​បាន​ជាង​ ៦៣ ​ភាគរយ​ហើយ ។ គម្រោង​នៃ​ការសាងសង់​ស្ពាន​អាកាស​ថ្មី ដោយ​ហោះ​នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥ ​នេះ គ្រោង​នឹង​សាងសង់ ដោយ​ប្រើ​រយៈពេល ១៥​ខែ ពោល​គឺ​ឲ្យ​រួចរាល់​នៅ​ចុងខែ​មេសា​ឆ្នាំ​ ២០២៣ នៅមុន​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAME ២០២៣៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម