Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម មិនឲ្យបាញ់កាំជ្រួចអបអរបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម (MoH) ឲ្យអាជ្ញាធរមូលដ្ឋានកុំរៀបចំការបាញ់កាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា ប្រសិនបើការបាញ់កាំជ្រួចត្រូវបានធ្វើឡើងនោះ ចាំបាច់ត្រូវសង្កេតមើលពិធីសារកូវីដដូចជា ពាក់ម៉ាស បាញ់ថ្នាំសម្លាប់មេរោគ គម្លាតសង្គម គ្មានការប្រមូលផ្ដុំជួបជុំគ្នា និងសេចក្តីប្រកាសសុខភាព ក៏ដូចជាដើម្បី​ធានា​ថា​មិន​មាន​ហ្វូង​មនុស្ស​នៅ​បរិវេណណាមួយ ​។

យោងតាម ​​MoH បានឲ្យដឹងថា ករណីឆ្លងសហគមន៍ថ្មីនៃជំងឺកូវីដ ១៩ នៅតែត្រូវបានកត់ត្រានៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងទីតាំងពាណិជ្ជកម្មមមាញឹក ស្របពេលដែលផ្ទុះវីរុសបំប្លែងខ្លួនអូមីក្រុងជាដើម ។

ទន្ទឹមនោះ ការធ្វើដំណើររបស់ប្រជាជនក្នុងពិធីបុណ្យដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមដែលប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែមករានេះ និងដើមខែកុម្ភៈ ត្រូវតែអនុវត្តតាមការបង្ការជំងឺកូវីដ ១៩ ផងដែរ ។ មូលដ្ឋានគួរតែចាត់វិធានការសមស្រប ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាត ស្របតាមដំណោះស្រាយរបស់រដ្ឋាភិបាល ក៏ដូចជាការណែនាំប្រកបដោយវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់មានសិទ្ធិផ្អាកការជួបជុំធំៗដែលមិនចាំបាច់ សកម្មភាព និងពិធីបុណ្យនៅទីតាំងបើកចំហរ ក៏ដូចជារក្សាផលិតកម្មក្នុងលក្ខណៈសុវត្ថិភាពជាដើម ។

បច្ចុប្បន្នវៀតណាមបានកត់ត្រាករណីឆ្លងកូវីដក្នុងមួយថ្ងៃជាមធ្យមច្រើនជាង ១១,០០០ ករណី និងស្លាប់ចំនួន ២០០ នាក់ ខណៈរហូតមកដល់ពេលនេះវៀតណាមបានកត់ត្រាការឆ្លងកូវីដសរុប ២,២៦៣,០៥៣ ដែលជាប់ចំណាត់ថ្នាក់ទី ៣១ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ២២៤ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។

ចំណែកចំនួនអ្នកស្លាប់សរុបដោយសារកូវីដនៅក្នុងប្រទេសវៀតណាម រហូតមកដល់ពេលនេះ មានចំនួន ៣៧,៦៦៨ នាក់ ដែលស្មើនឹង ១.៧ ភាគរយនៃចំនួនអ្នកឆ្លងសរុប ខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងអូមីក្រុងទាំងនាំចូល និងឆ្លងក្នុងសហគមន៍ដល់ទៅ ១៨៤ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ចំណងជើង “គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្ត” លើសារព័ត៌មាន Bloomberg កំពុងលើកមុខមាត់កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម១១ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច១២ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម