ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងចិន ប្រយុទ្ធកូវីដអូមីក្រុង
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មានប្រសិទ្ធភាពខ្ពស់លើការទប់ស្កាត់មេរោគបំប្លែងខ្លួនអូមីក្រុង។
ការថ្លែងកត់សម្គាល់បែបនេះ ស្របពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការផ្តល់ជំនួយរបស់រដ្ឋាភិបាលចិន ក្នុងការផ្តល់វ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា។

ប្រមុខរដ្ឋាភិបាលបានបន្តថា តាមការចុះផ្សាយពីវេបសាយបរទេស វ៉ាក់សាំងរបស់ចិនមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់លើប្រភេទមេរោគបំប្លែងខ្លួនអូមីក្រុង។
បើតាមប្រមុខរដ្ឋាភិបាល កម្ពុជាគ្រោងទិញវ៉ាក់សាំងចំនួន ៨ លានដូសទៀត ហើយមិត្តចិនធានានឹងផ្តល់ចំនួន ៥ លានដូស ហើយកម្ពុជាត្រូវការទិញបន្ថែម ៣ លានដូស។
មកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងវិរុសបំប្លែងខ្លួនអូមីក្រុងជាង ៨០០ ករណី។ សម្តេចតេជោបានកត់សម្គាល់ពីការកើនឡើងនៃករណីឆ្លងអូមីក្រុងក្នុងសហគមន៍ ហើយប្រមុខរដ្ឋាភិបាលអំពាវនាវត្រូវតែបន្តជំរុញលើការចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំប្រយុទ្ធការពារការឆ្លងក្នុងសហគមន៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ