Connect with us

សន្តិសុខសង្គម

តុលាការឃុំខ្លួន យុវជន ២ នាក់ ក្នុងចំណោម ១០ នាក់នៅស្រុកស្អាង ក្រោយគប់ដុំថ្ម ហាង មីហឹរ នៅស្រុកកៀនស្វាយ

បានផុស

នៅ

កណ្តាល៖ យុវជន ២ នាក់ ក្នុងចំណោមគ្នា ១០ នាក់ បានត្រូវលោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា” តាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីពួកគេគប់ដុំថ្ម ហាងមីហឹរ នៅស្រុកកៀនស្វាយ ហើយរត់ទៅផ្ទះនៅស្រុកស្អាង ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ ផន ស្រីនាង ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅនៅ ភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនត្រូវចោទទី ១ ឈ្មោះ ស៊ុន តៃលី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មករសំណង់ និងទី ២ ឈ្មោះ វី លីហ៊ ហៅ ចិន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចគ្នា មុខរបរ កម្មករ សិស្ស។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូដើរលេងមកខាងម្តុំសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានបក្សពួកទាំងអស់ ១២ នាក់ ជិះម៉ូតូចំនួន ៤ គ្រឿង។ លុះដល់ម៉ោង ២ និង ៣០ នាទី ឆ្លងចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ ជនសង្ស័យខាងលើរួមទាំងបក្សពួក បាននាំគ្នាជិះម៉ូតូមកផ្ទះវិញនៅខាងស្រុកស្អាង។ ពេលមកដល់ម្តុំឃុំឈើទាល ជនសង្ស័យខាងលើបានឈប់ម៉ូតូ រើសដុំថ្មមួយដុំ កាន់ជាប់នឹងដៃ ជិះម៉ូតូរហូតមកដល់មុខហាង មីហឹរ ជនសង្ស័យឈ្មោះ ស៊ុន តៃលី បានយកដុំថ្មគប់សំដៅទៅលើហាងមី ហឹរ ចំនួន ១ ដុំ ដោយជនសង្ស័យឈ្មោះ ខួច ភេទប្រុស ជាអ្នកបើកម៉ូតូ រីឯជនសង្ស័យឈ្មោះ វី លីហ៊ ហៅចិន ភេទប្រុស ជាអ្នកអង្គុយកណ្តាល ពេលគប់រួចជនសង្ស័យ និងបក្សពួកបានជិះម៉ូតូទៅផ្ទះរៀងៗខ្លួន។

ក្រោយកើតហេតុភ្លាម ជនរងគ្រោះបានលឺសូរសំឡេងគេគប់ហាង ក៏ចេញមកមើលរួចឆែកមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញជនសង្ស័យខាងលើ និងបក្សពួកធ្វើសកម្មភាពគប់ហាងរបស់ខ្លួន។

លុះដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ១០ នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។ ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះស្រាវជ្រាវមុខសញ្ញារហូតកំណត់មុខសញ្ញា រួចកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ុន តៃលី បានសារភាពថា ខ្លួនពិតជាបានយកដុំថ្ម គប់ហាងមីហឹរពិតប្រាកដមែន។

ក្រោយពីសាកសួររួច ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការបន្តរតាមនីតិវិធីច្បាប់។

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម