Connect with us

សន្តិសុខសង្គម

បំបែក​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​មនុស្ស​​ ២ នាក់​ យក​សព​ទៅ​កប់​កន្លែង​ផ្សេង​គ្នាបំបិទភស្តុតាង

បានផុស

នៅ

សមត្ថកិច្ចក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបំបែកសំណុំរឿងករណីឃាតកម្ម សម្លាប់​មនុស្ស​ប្រុសស្រី ២ នាក់ រួចយកសពទៅកប់ចោល នៅទីតាំងពីរផ្សេងគ្នាបំបាត់ភស្តុតាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២១ ខែមករា ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបាន​ព័ត៌មាន អំពីករណី សម្លាប់រួច​យក​សាកសពទៅកប់ចោល ស្ថិតនៅទីតាំងពីរ​ផ្សេងគ្នា ទីតាំងទី១ នៅចំណុច​ខាង​ក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សាកសពបុរសជនរងគ្រោះឈ្មោះ LI HONG ជនជាតិចិន អាយុ ៣០ ឆ្នាំ។

ទីតាំងទី២ ស្ថិតនៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ ២៥ឆ្នាំ មិនទាន់កំណត់បានអត្តសញ្ញាណ។

តាមការពិនិត្យវិភាគរបស់នគរបាលសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះរួចទើបយកសាកសពទៅ​កប់ចោល​កន្លែង​ផ្សេងគ្នា ហើយថា ករណីនេះជាករណីតែមួយ។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យ​ពិនិត្យវិភាគទីកន្លែង​កើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុង​ការស្រាវជ្រាវ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធហេតុការណ៍ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះប្រុស ១២ នាក់ជាជនជាតិចិន និងស្រី ២ នាក់ (ជនជាតិចិន១ និងជនជាតិវៀតណាម១) ក្នុងចំណោមអ្នកទាំង ១៤ សមត្ថកិច្ចបានរកឃើញមនុស្ស ១១ នាក់ មានជាប់ពាក់ព័ន្ធ ខណៈ ០៣នាក់ទៀត (បុរសជនជាតិចិន១ ,នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) មិនជាប់ពាក់ព័ន្ធ ឱ្យត្រឡប់ទៅវិញ។

តាមការសន្និដ្ឋានរួម ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ) រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ប្រទះឃើញសាកសពរបស់ជនរងគ្រោះដែលកប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ។

ករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយ។

ចំពោះជនសង្ស័យសេសសល់ដែលរត់គេចខ្លួន២នាក់ទៀត ជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម