ព័ត៌មានជាតិ
រាជរដ្ឋាភិបាលស្វាគមន៍ចំពោះកិច្ចសហការល្អរវាងអង្គការ UNDPក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ដែលបង្កឲ្យមានផលប៉ះពាល់ជីវភាពងាយរងគ្រោះ
ភ្នំពេញ ៖ លោកសំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះកិច្ចសហការល្អរវាងអង្គការ UNDPក្នុងការឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ដែលបង្កឲ្យមានផលប៉ះពាល់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ថ្លែងបែបនេះ ក្នុងពេលកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្ត្រជំនួយសង្គមនៅកម្ពុជា និងអំពីវិធានការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ចំពោះគ្រួសារក្រីក្រ និងជនងាយរងគ្រោះជាមួយអង្គការ UNDP តាមរយៈ Zoom ដែលដឹកនាំដោយ លោកសំហេង បុរសនាល្ងាចម្សិលមិញនាទីស្តីការក្រសួង។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបញ្ចសក់ដែរថា កិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្ត្រជំនួយសង្គមនៅកម្ពុជា និងអំពីវិធានការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ មានអត្ថប្រយោជន៍ខ្លាំងណាស់ពិសេសជំរុញនូវការឆ្លើយតបទាន់ពេលវេលា ចំពោះគ្រួសារក្រីក្រ និងជនងាយរងគ្រោះជាមួយអង្គការ UNDP។
លោកសំហេង បុរស ក៏បានថ្លែងនូវការអរគុណចំពោះដៃដូរអភិវឌ្ឍន៍ជាច្រើនដែលបានសហការល្អជាមួយក្រសួងដើម្បីចូលរួមជួយលើការឆ្លើយតបទាន់ពេលវេលាចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងបរិការណ៍ និងកាលៈទេសៈ ទទួលរងផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ៕
ដោយ ៖ វិមាន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង