Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក​​ជា​​ប្រទេស​​អឺរ៉ុប​​ទី​​១​​លែង​​ពាក់​​ម៉ាស់​ រស់​នៅ​ធម្មតាវិញ​​ហើយ

បានផុស

នៅ

ប្រទេស​ដាណឺម៉ាកបាន​និយាយ​លា​ម៉ាស និង​​បំរាម​នានា​កាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ដើម្បី​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ទី​១​បញ្ចប់​បំរាម​កូវីដ បើ​ទោះ​ជា​ចំនួន​ឆ្លង​ដោយ​វីរុស​បំប្លែង​ខ្លួន​​ Omicron នៅ​រាត​ត្បាត​ក៏​ដោយ។

បំរាម​តិច​តួច​ប៉ុណ្ណោះ​​​បន្ត​មាន​នៅ​ព្រំ​ដែន​ដែល​សម្រាប់​អ្នក​អត់​ចាក់​វ៉ាក់សាំង​​​ចូល​ប្រទេស​ដាណឺម៉ាក​​ដែល​មក​ពី​ប្រទេស​មិន​មែន​តំបន់ Schengen។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ព្យាយាមលើក​បំរាម​លើក​ទី​១​ចន្លោះ​ខែ​កញ្ញា និង​វិច្ឆិកា ជា​ថ្មី​ម្តង​ទៀត ដាណឺម៉ាក បាន​បន្ធូរ​បន្ថយ និង​កំណត់​ម៉ោង​បើក​ក្លឹប​កម្សាន្ត និង​ភោជនីយដ្ឋាន។​

នារីឈ្មោះ Natalia Chechetkina អ្នក​ទទួល​ភ្ញៀវ​នៅ​ទី​ក្រុង Copenhagen បាន​និយាយ​ថា ៖«សម្រាប់​ខ្ញុំ ផ្នែក​ដ៏​ល្អ​បំផុត​គឺ​ថា យើង​លែង​ពាក់​ម៉ាស់​ទៀត​ហើយ។ ឥឡូវ​នេះ ហោច​ណាស់​មាន​ជម្រើស​ ប្រសិន​បើ​យើង​ចង់​ការពារ​ខ្លួន​ឯង​ យើង​ពាក់​ម៉ាស់​ទៅ។ នរណា​មិន​ចង់ ក៏​អត់​បញ្ហា»។

និស្សិត​ឈ្មោះ  Marie Touflet ជា​ជន​ជាតិ​បារាំង​នៅ​រៀន​ប្រទេស​ដាណឺម៉ាក​បាន​និយាយ​ថា វា​ពិត​ជា​ចម្លែក​ណាស់​ដែល​ជិះ​រថ​ភ្លើង​ក្រោម​ដី​អត់​ពាក់​ម៉ាស់ ខុស​ពី​​នៅ​ប្រទេស​បារាំង។ «ល្អ​ណាស់​ដែល​អាច​ឃើញ​មុខគ្នា ហើយ​វា​មាន​អារម្មណ៍​ដូច​ជា យើង​រស់​នៅ​ធម្មតា​វិញ​ហើយ»។

ការ​បញ្ចប់​បំរាម​បាន​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ដាណឺម៉ាក​​មាន​អ្នក​ឆ្លង​កូវីដ​-១៩​ថ្មី​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​១​ភាគ​រយ​នៃ​ប្រជា​ជន​៥.៨​លាន​នាក់​របស់​ប្រទេស។

មន្ត្រី​សុខាភិបាល​ជឿ​ថា ចំនួន​ឆ្លង​នេះ​នឹង​ធ្លាក់​ចុះ​ជា​លំដាប់​ឆាប់ៗ។ អ្នក​ស្រី Tyra Krause នៅ​វិទ្យាស្ថានសុខភាព និង​ស្រាវជ្រាវ SSI របស់​ដាណឺម៉ាក​បាន​និយាយ​ថា ៖«​មាន​ការ​បង្ហាញ​យ៉ាង​ខ្លាំង​ដែល​ការ​ឆ្លង​ឈាន​ដល់​កម្រិត​កំពូល​នៅ​ក្នុង​តំបន់​ដែល​ដឹង​ច្បាស់​បំផុត។ ដូច្នេះ​វា​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​​រឹត​បន្តឹង​ត្រូវ​បាន​បន្ធូរ​បន្ថយ»។

រហូត​ដល់​ពេល​នេះ ប្រជា​ជន​ដាណឺម៉ាក​ជាង​៦០​%​បានចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូស​ទី​៣ ដែល​បាន​មួយ​ខែ​មុន​នៃ​កាល​វិភាគ​របស់​អាជ្ញាធរ​សុខាភិបាល បើ​ប្រៀប​ធៀប​នឹង​មធ្យម​ភាគ​​នៅ​អឺរ៉ុប​​ស្ថិត​ក្រោម​៤៥​%។

អាជ្ញាធរ​បាន​ប៉ាន់​ស្មាន​ថា ប្រជា​ជន​ដាណឺម៉ា​៨០​%​ទទួល​បាន​ការពារ​ពី​ជំងឺ​កូវីដ។ អ្នក​ឯកទេស​ជំងឺ​ឆ្លង លោក Lone Simonsen នៅ​សាក​ល​វិទ្យាល័យ Roskilde បាន​និយាយ​ថា ៖«ដោយ​វីរុស​បំប្លែង​ខ្លួន Omicron មិន​ឈឺ​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង យើង​ជឿ​ថា វាសម​ហេតុ​ផល​ដែល​ត្រូវ​លើក​បំរាម»។

សម្រាប់​ជីវិត​រស់​នៅ​ប្រក្រតី ប្រទេស​ដាណឺម៉ាក​ក៏​សង្កត់​ធ្ងន់​លើ​ការ​ទទួល​ខុស​ត្រូវ​​ផ្ទាល់​ខ្លួន។​ លោក Simonsen បាន​និយាយ​ថា ៖«ដោយ​គ្មាន​ប័ណ្ណ​កូវីដ ដូច្នេះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ការ​ទទួល​ខុស​ត្រូវ»។

ព្រះ​នាង​ម្ចាស់ Mary របស់​ប្រទេស​ដាណឺម៉ាក

ដាណឺម៉ាក​បាន​កំពុង​ជំរុញ​ឲ្យ​ធ្វើ​តេស្ត​រក​កូវីដ​នៅ​តាម​ផ្ទះ​។ អាជ្ញាធរ​សុខាភិបាល​ដាណឺម៉ាក​ថ្មី​ៗ​បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​អ្នក​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​៤​ថ្ងៃ ខណៈ​អ្នក​ជាប់​ពាក់​ព័ន្ធ​លែង​ធ្វើ​ចត្តាឡីស័ក​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theaustralian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍២០ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម