ព័ត៌មានអន្ដរជាតិ
តើបទល្មើសអ្វីខ្លះដែល វៀតណាម កាត់ទោសប្រហារជីវិត?
ការប្រើទោសប្រហារជីវិតមានជាញឹកញាប់នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយការដាក់ទណ្ឌកម្មត្រូវបានអនុវត្តសម្រាប់បទល្មើសចំនួន ២២ ។
បទល្មើសទាំង ២២ នោះរួមមានឃាតកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការចាប់រំលោភ ការរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាច្រើនទៀតដូចជា អំពើពុករលួយ ការក្លែងបន្លំ និងការកេងប្រវ័ញ្ច ក៏ដូជាការផលិត និងការជួញដូរដោយខុសច្បាប់នូវចំណីអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យជាដើម ។
ចំណែកសកម្មភាពនយោបាយចំនួន ៧ ដែលត្រូវបានគេយល់ថាជា “ការគំរាមកំហែងប្រឆាំងនឹងសន្តិសុខជាតិ” ក៏ត្រូវអនុវត្តទោសប្រហារជីវិតផងដែរ ។
ទន្ទឹមនោះ ការដាក់ទោសប្រហារជីវិតជាចម្បងដែលត្រូវបានគេប្រើជាញឹកញាប់បំផុតគឺបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់មកគឺអំពើពុករលួយ ទីផ្សារងងឹត និងឧក្រិដ្ឋកម្មហិង្សា ។
គួរបញ្ជាក់ថា វៀតណាមមានច្បាប់ប្រឆាំងគ្រឿងញៀនធ្ងន់ធ្ងរបំផុតក្នុងពិភពលោក ។ ច្បាប់ឆ្នាំ ១៩៩៧ បានកំណត់ការកាន់កាប់ ឬការរត់ពន្ធហេរ៉ូអ៊ីន ១០០ ក្រាម ឬច្រើនជាងនេះ ឬអាភៀន ៥ គីឡូក្រាមឡើងក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ World Coalition
ចុចអាន ៖ វៀតណាម បង្ហាញរូបសំណាក ឆ្នាំខាល ដូចពិតៗសម្រាប់បុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា