Connect with us

ព័ត៌មានជាតិ

ប្រទះគ្រាប់អង្ករនាង​ខ្មៅ​មុនសម័យអង្គរ​ នៅ​ទីទួល​បុរាណ​ អភិរក្ស​ជា​រមណីយដ្ឋាន​វប្បធម៌

បានផុស

នៅ

ទួលប្រវត្តិសាស្ត្រអង្ករខ្មៅនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ត្រូវបាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ និងរៀបចំអភិរក្ស ដើម្បីទុកឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តអភិវឌ្ឍន៍តំបន់នេះបន្ដែម ឱ្យក្លាយទៅជារមណីយដ្ឋានបែបវប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រឿន រិទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា​និង​បុរេប្រវត្តិនៃក្រសួងវប្បធម៌វិចិត្រសិល្បៈបានបញ្ជាក់ថា ទីទួលនេះបន្សល់​ទុកនៅគ្រាប់សំណាកអង្ករខ្មៅ (ហៅថាអង្ករនាងខ្មៅ) ជាមរតកមុនសម័យអង្គរ។

កេរ្ត៍តំណែលដ៍មានសារៈសំខាន់នេះ ក្រសួងវប្បធ៌មនិងអាជ្ញាធរពាន់ពន្ធ័កំណត់ព្រំព័ទ្ធជំវិញមានបរិមាណ ៥០ ម៉ែត្របួនជ្រុង ជាតំបន់អភិរក្សសម្បត្តិវប្បធ៌ម កុំឱ្យមានការបាត់បង់តទៅទៀត។

លោកស្រី រី ចន្ថា ពលរដ្ឋ​រស់នៅ​ភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ដំបូងឡើយគាត់មករស់នៅទីនេះមិនបានដឹងថា មានអង្ករខ្មៅនៅសល់តាំងពីសម័យដើមមកនោះទេ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមការងារមកពិនិត្យ​ទីតាំង​ជាក់ស្តែង ហើយសុំឱ្យពួកគាត់បរិច្ចាកដីនេះវិញ។

ពលរដ្ឋ​ដដែល​រូប​នេះ​គាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ តែក៍ត្រូវដោះស្រាយយ៉ាងណា​ឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ជាអ្នកថែរក្សាកន្លងមកឱ្យសមស្រប។

លោករឿន រិទ្ធី បាន​បញ្ជាក់​ថា ការរៀបចំអភិរក្សសម្បត្តិវប្បធម៌នេះ ពិតជាមានតម្លៃសម្រាប់សង្គមជាតិគឺកូនចៅជំនាន់ក្រាយ និង​ជា​ផ្នែក​ទាក់ទាញ​ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកឃើញនិងបានស្គាល់ពីមរតកខ្មែរផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម