Connect with us

បច្ចេកវិទ្យា

៦ វិធី ជួយសន្សំថាមពលថ្មទូរសព្ទប្រតិបត្តិការ Android បានផលពិតៗ

បានផុស

នៅ

ស្មាតហ្វូននាពេលបច្ចុប្បន្ន បានបន្ថែមនូវមុខងារស្វ័យប្រវត្តិជាច្រើនដែលបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពទំនើបឡើងៗ។ ទន្ទឹមគ្នាផងដែរ ដោយសារមុខងារងាយៗដូចជា អេក្រង់ធំ កាមេរ៉ាល្អ រូបភាពភ្លឺច្បាស់ជាដើម បែរជាបណ្ដាលឱ្យថ្មទូរសព្ទស៊ីថាមពលភ្លើងខ្លាំង នាំឱ្យទូរសព្ទឆាប់អស់ថ្មទៅវិញ។

istock-842804838
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា អត្ថបទនេះនឹងបង្ហាញវិធីមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទិនដែលថ្មីទូរសព្ទឆាប់អស់ ជាពិសេសអ្នកប្រើទូរសព្ទទំនើប ប្រតិបត្តិការ Android ​នឹងជួយឱ្យទូរសព្ទរបស់អ្នកប្រើបានយូរជាងរាល់ថ្ងៃ។

១. ប្រើ Background ពណ៌ខ្មៅ

ជ្រើសរើសប្រើផ្ទាំងរូបភាពពណ៌ខ្មៅទាំងស្រុង អាចជួយឱ្យថ្មកាន់បានយូរ ឬអាចជ្រើសរើសផ្ទៃខាងក្រោយងងឹតៗក៏បាន។ ដោយសារតែការប្រើប្រាស់ខ្មៅ ឬពណ៌ងងឹត ធ្វើឱ្យទូរសព្ទស៊ីថាមពលតិចជាងរូបភាពចម្រុះពណ៌ ឬអេក្រង់ដែលភ្លឺខ្លាំង។

២. បិទ Google Hotwords

គួរបិទ Google Hotwords ទើបអាចសន្សំថាមពលថ្មបានមួយផ្នែក។ សូមចូលទៅកាន់ការកំណត់ Google ហើយជ្រើសរើសសំឡេង បន្ទាប់មកជ្រើសរើស OK Google detection ដែលការកំណត់បែបនេះជាជម្រើសដ៏ល្អសម្រាប់សន្សំថ្ម។

៣. Update ទូរសព្ទជាប្រចាំ

Asian woman playing smartphone while lying on home sofa in her living room.  Free Photo - Nohat - Free for designer

ត្រូវធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីជានិច្ច ពីព្រោះកម្មវិធីត្រូវបានអភិវឌ្ឍ ឬកែលម្អមិនឈប់ឈរឡើយ។ ជាទូទៅ ការ Update គេកែកុនមុខងារឱ្យប្រសើរជាងមុន រួមទាំងផ្នែកអង្គចងចាំ (Memory) ផងដែរ។ ការធ្វើបច្ចុប្បន្នភាពជាទៀងទាត់ អាចធានាថាកម្មវិធីទូរសព្ទ ក៏ដូចជាថ្មរបស់វា បានធ្វើកំណែលម្អល្អបំផុតហើយ។

៤. កុំកំណត់កម្មវិធីប្រើដោយស្វ័យប្រវត្តិ

ចង់ឱ្យថ្មកាន់ភ្លើងបានយូរ កុំកំណត់កម្មវិធីស្វ័យប្រវត្តិណាមួយឱ្យសោះ ជាពិសេសការប្រើប្រាស់ពន្លឺស្វ័យប្រវត្តិ ព្រោះវាមិនចាំបាច់នោះទេ។ ត្បិតតែពេលខ្លះមានភាពងាយស្រួល ប៉ុន្តែយើងនឹងខាតថាមពលថ្មធំ។ ដូច្នេះបើចង់តំឡើង ឬបន្ថយពន្លឺ គួរធ្វើនៅពេលណាដែលយើងចង់ប្រើប្រាស់។

៥. បិទមុខងារសំឡេងរោទិ៍

Korea: Shopping by phone keeps rising - Retail in Asia

លុះត្រាតែ វាជាត្រូវការចាំបាច់ណាស់ ​សឹមបើកមុខងារសំឡេងរោទិ៍។ ជំនួសមកវិញ ដោយគ្រាន់តែប្រើរំញ័របានហើយ សូម្បីគ្រាប់ចុចវាយអក្សរ ក៏ពុំគួរមានសំឡេងដែរ។ ធ្វើបែបនេះមិនត្រឹមតែជួយសំចៃថ្មនោះទេ វាក៏ជាសុជីវធម៌មួយផងដែរ ​ប្រសិនបើយើងមានការជួបជុំគ្នា​ ឬប្រជុំជាដើម។

៦. បិទ Wi-Fi​ ឬអ៊ីនធឺរណិតរបស់ទូរសព្ទ

មុនគេង ត្រូវបិទ Wi-Fi និងទិន្នន័យអ៊ីនធឺរណិតទូរសព្ទឱ្យអស់សិន ព្រោះពេលគេងមិនចាំបាច់អី ត្រូវបើកទុកចោលនោះទេ។ ក្រៅពីនោះ ការតភ្ជាប់ GPS ប៊្លូធូស របាយការណ៍អាកាសធាតុ ជាដើម ក៏ត្រូវបិទដែរ​ពេលចូលគេង ដើម្បីសន្សំសំចៃថ្ម ឱ្យនៅបានយូរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជាង​បង្ហើប​ប្រាប់​ជួប​ញឹក​ណាស់ ប្រើ​ឆ្នាំង​សាក​ដោត​តាម​ឡាន រត់​មក​រក​ជាង​ជួសជុល​រាល់ថ្ងៃ

ចុចអាន៖ ឃើញ​តម្លៃ​ធូរៗ! កុំ​ចេះ​តែ​សាក​ប្រើ​ដុំ​ឆ្នាំ​ង​សាក​ផ្តេសផ្តាស ប្រយ័ត្ន​ខាតទាំង​លុយ ចោល​ទាំង​ទូរសព្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម