ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជន ដែលឧបត្ថម្ភដល់កងទ័ព និងសមាគម TYDA ចូលជួបសម្តែងការគួរសម
នាពេលថ្មីៗនេះ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយសប្បុរសជនជាច្រើនរូប ដែលបានចូលរួមចំណែកជួយឧបត្ថម្ភអំណោយជាសម្ភារបរិក្ខារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្នុងនោះក៏មានការចូលរួមផងដែរពីទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក នាមនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាសមាជិក សមាជិកា នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នូវអំណរគុណចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានរួមចំណែកឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារ ដើម្បីគាំទ្រដល់កងទ័ពជើងគោក ក៏ដូចជាសមាគម TYDA នៅក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ចំណែកលោកបណ្ឌិត ហេង វុទ្ធី ក្នុងនាមសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងជួសមុខឱ្យសប្បុរសជនទាំងអស់ បានគោរពថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់នៅក្នុងបេសកកម្មជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ រហូតត្រូវបានប្រសិទ្ធនាមថាជាមេទ័ពអាវសដ៏អង់អាច។
ជាការឆ្លើយតប លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃស្មារតីជួយគ្នាទៅវិញ ទៅមកក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងស្ថានការណ៍នៃជំងឺកូវីដ-១៩។ លោកបន្តថា នៅកម្ពុជា សភាពរីករាលដាលនៃជំងឺនេះកំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ខណៈបណ្តាប្រទេសលើសកលលោកកំពុងប្រឈមខ្លាំងនៅឡើយ ដែលនេះគឺជាជោគជ័យមួយគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
លោកថា ជោគជ័យនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាអង្គការ សមាគមទូទាំងប្រទេសនោះឡើយ ជាពិសេសការចូលរួមចំណែកគាំទ្រពីសំណាក់សប្បុរសជន និងវិស័យឯកជននានា ក៍ដូចជាពីបណ្តាប្រទេសជាមិត្តផងដែរ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់