ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុក១២នាក់ជាប់ក្នុងព្រំដែនតួកគីនិងក្រិកត្រជាក់រហូតស្លាប់
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ជនចំណាកស្រុក១២នាក់នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងទីប្រជុំជនតូចមួយរបស់តួកគីជិតព្រំដែនជាមួយប្រទេសក្រិក មួយសប្តាហ៍បន្ទាប់ពីព្យុះរដូវរងាដ៏កម្របានគ្របដណ្តប់ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយថា ជនចំណាកស្រុកទាំង១២នាក់បានជាប់គាំងរហូតដល់ស្លាប់នៅតំបន់ Ipsala ជាទីប្រជុំជនព្រំដែន ដែលជាញឹកញាប់មានជនចំណាកស្រុកឆ្លងកាត់ចូលទៅតំបន់អឺរ៉ុប។
សំនួរលើកឡើងថា តើចំណាកស្រុកទាំងនោះមកពីណា ហើយហេតុអ្វីបានជាជាប់គាំងក្នុងស្ថានភាពត្រជាក់រហូតដល់ស្លាប់គឺមិនច្បាស់ទេ ប៉ុន្តែប្រទេសក្រិក និងតួកគីបានបន្ទោសគ្នាទៅវិញទៅមកសម្រាប់សោកនាដកម្មនេះ។
លោក Soylu បានចោទប្រកាន់នៅលើ Twitter ថា ក្រុមរងគ្រោះទាំងនោះត្រូវបានបង្វែរចេញដោយមន្ត្រីព្រំដែនក្រិក ហើយបានដោះស្បែកជើង និងសំលៀកបំពាក់របស់ពួកគេ។ លោកបានបង្ហោះរូបភាពមិនច្បាស់ដែលទំនងជាបង្ហាញសាកសពហោចណាស់៨នាក់ដែលមានសំលៀកបំពាកខ្លះ និងដេកក្នុងភក់។
លោក Soylu បានហៅកម្លាំងល្បាតព្រំដែនក្រិក និងអង្គភាពចោរកម្ម ដោយបាននិយាយថា សហភាពអឺរ៉ុបមិនអាចដោះស្រាយបាន ទន់ខ្សោយ និងអមនុស្សធម៌។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីអន្តោប្រវេសន៍ក្រិក លោក Notis Mitarachi បានបដិសេធចំពោះការចោទប្រកាន់របស់លោក Soylu។
លោកមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការស្លាប់ជនអន្តោប្រវេសន៍១២នាក់នៅលើព្រំដែនតួកគីនៅ Ipsala ជាសោកនាដកម្មមួយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ