Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដូចជារលកកម្តៅ និងទឹកជំនន់បានធ្វើឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ជិត៥១០ពាន់លានអឺរ៉ូ និងស្លាប់មនុស្សប្រហែល១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។

Heatwaves and floods: What can extreme weather tell us about climate  change? - CBBC Newsround

នៅក្នុងការសិក្សារបស់ខ្លួន ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានអំពាវនាវឲ្យបន្តវិធានការសម្របខ្លួនទាំងក្នុងកម្រិតបុគ្គល និងរដ្ឋ។

របាយការណ៍នេះបានបង្ហាញថា ព្រឹត្តិការណ៍ធ្ងន់ធ្ងរមួយចំនួនតូចឬប្រហែល៣ភាគរយនៃចំនួនសរុប គឺទទួលខុសត្រូវចំពោះការខូចខាតផ្នែកហិរញ្ញវត្ថុដែលកើតឡើងពីឆ្នាំ១៩៨០ដល់ឆ្នាំ២០២០។

នៅពេលនិយាយពីការបាត់បង់ជីវិតមនុស្ស, រលកកម្តៅគឺរួមចំណែកដល់ទៅ៩១ភាគរយភាគរយឯណោះ ដោយរលកកម្តៅក្នុងរដូវក្តៅឆ្នាំ២០០៣ បានសម្លាប់មនុស្សប្រហែល៨០,០០០នាក់ទៅហើយ។

This image has an empty alt attribute; its file name is D61E7D91-2234-41B6-99A9A16B577D14C5_source-1024x657.jpg

នៅទូទាំងពិភពលោក អង្គការឧតុនិយមពិភពលោកប៉ាន់ប្រមាណថា ចំនួនគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុបានកើនឡើងក្នុងរយៈពេល៥០ឆ្នាំចុងក្រោយ ដែលបណ្តាលឲ្យមានការខូចខាតកាន់តែច្រើន ប៉ុន្តែចំនួនអ្នកស្លាប់មានកាន់តែតិច។

អាល្លឺម៉ង់គឺជាប្រទេសនៅអឺរ៉ុបដែលទទួលរងការខាតបង់ច្រើនជាងគេបំផុត ពោលគឺខាតបង់ទឹកប្រាក់ចំនួន១០៧លានអឺរ៉ូ (១២០លានដុល្លារអាមេរិក) និងជនរងគ្រោះចំនួន៤២,០០០នាក់ក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ។

This image has an empty alt attribute; its file name is 50732673132_b8496ee4f8_k-1024x767.jpg

បន្ទាប់មកគឺប្រទេសបារាំង ដែលខាតបង់ទឹកប្រាក់ចំនួន៩៩ពាន់លានអឺរ៉ូ និងស្លាប់មនុស្ស ២៦,៧០០នាក់ ចំណែកអ៊ីតាលី ខាតបង់៩០ពាន់លានអឺរ៉ូនិងស្លាប់ ២១,៦០០នាក់។

គួរបញ្ជាក់ថា គ្រោះមហន្តរាយដូចជាការរញ្ជួយដី និងបន្ទុះភ្នំភ្លើង មិនត្រូវបានរាប់បញ្ចូលក្នុងតួលេខទាំងនេះទេ ដោយសារវាមិនមែនជាឧតុនិយម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៧ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម