Connect with us

ព័ត៌មានជាតិ

UNDP៖ ការខាតបង់សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍​ក្នុង១ឆ្នាំប្រមាណ ៤៥០លានដុល្លារ

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍ គឺជាជំងឺរ៉ាំរ៉ៃ ដែលបានឆក់យកជីវិតមនុស្សនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ តាមការវាយតម្លៃ ជាមធ្យមមានមនុស្សស្លាប់ ៥នាក់ក្នុង១ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា ផលប៉ះពាល់ និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់ ៤៥០លានដុល្លារអាមេរិកហើយ ដែលបញ្ហានេះ ជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេសជាតិយើង។ ​

ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្តិភាព កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីរាជការក្រសួង ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា« យើងជាអ្នកជួយតាក់តែងច្បាប់ កុំឱ្យគេនិយាយថា យើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នករំលោភច្បាប់ខ្លួនយើង»។

ការវាយតម្លៃមួយបានបង្ហាញថា មានកត្តាចំនួន៤ ដែលនាំឲ្យមានការបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។

យោងតាម​របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន​ ២,៦៧០រកណី​ថយចុះចំនួន១៦ភាគរយ​ពីឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់។ ក្នុងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១,៤៩៧នាក់ ថយចុះ ១៤៥នាក់​ ស្នើ ៩ភាគរយ និងអ្នករងបួសមានចំនួន ៣,៦១៥នាក់ ថយចុះ ១,០៧១នាក់ ធៀបនឹងឆ្នាំ២០២០៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

គ្រឿងញៀន
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម