សន្តិសុខសង្គម
ស្នងការខេត្តមណ្ឌលគិរី បញ្ជាក់ថា ករណីសម្លាប់ទាំងគ្រួសារនៅមណ្ឌលគិរី ជាករណីឃាតកម្ម
ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវ ករណីឃាតកកម្មសម្លាប់ទាំងគ្រួសារនៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានបញ្ជាក់ថា ករណីដែលកើតឡើងទៅលើគ្រួសារមួយនៅស្រុកពេជ្រាដា ជាករណីឃាតកម្ម បណ្ដាលឱ្យសមាជិកគ្រួសារ ៥ នាក់ ស្លាប់បាត់បង់ជីវិត និងកូនម្នាក់រួចជីវិត។
លោកថា បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដោយមិនទាន់កំណត់ដឹងពីដើមចមនៃករណីនេះទេ ប៉ុន្តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម។
សូមជំរាបថា ករណីឃាតកម្ម បានកើតឡើង នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១៖៣០ យប់ ថ្ងៃទី ២ ខែកុម្ភៈ បណ្ដាលឱ្យមនុស្សចំនួន ៥ នាក់ ក្នុងចំណោម ៦ នាក់ក្នុងគ្រួសារ បានស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan