ព័ត៌មានជាតិ
ខេត្តស្វាយរៀង លែងមានការបន្ទោបង់ ពាសវាលពាសកាល ទៀតហើយ
គិតត្រឹមដំណាច់ឆ្នាំ ២០២១ ខេត្តស្វាយរៀង លែងមានការបន្ទោបង់ពាសវាលពាសកាល (ODF) ទៀតហើយ បន្ទាប់ពីប្រជាពលរដ្ឋស្ទើរគ្រប់គ្រួសារ មានបង្គន់អនាម័យប្រើប្រាស់។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តស្វាយរៀង។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា ជាមោទនភាពសម្រាប់ខេត្តស្វាយរៀង ដែលសម្រេចបាន ១០០ភាគរយ នូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដំណាច់ឆ្នាំ ២០២១ កន្លងទៅនេះហើយ។ លោកថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញវិញ្ញាបនប័ត្របញ្ជាក់ អំពីបញ្ហានេះហើយដែរ។
លោក រស់ ផារិទ្ធ បានថ្លែងបន្តថា ការបន្ទោបង់របស់ប្រជាពលរដ្ឋ ដែលពីមុនមាននៅតាមកម្ពោធព្រៃ ឬតាមប្រឡាយទឹកជាដើមនោះ គឺពេលនេះលែងមានទៀតហើយ។ ការសម្រេចបានយ៉ាងដូច្នេះ ក៏ព្រោះតែប្រជាពលរដ្ឋស្ទើរតែគ្រប់គ្រួសារ មានបង្គន់អនាម័យប្រើប្រាស់។
អភិបាលរងខេត្តស្វាយរៀង បានថ្លែងឲ្យដឹងទៀតថា «តាមខ្ញុំសាកសួរ មន្ទីរអភិវឌ្ឍន៍ជនបទ ការសម្រេបាន ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយសារយើងធ្វើបង្គន់អនាម័យ នៅគ្រប់ខ្នងផ្ទះ តាមគ្រប់គ្រួសារ ប៉ុន្តែវាមិនទាន់គ្រប់ ១០០ទេ ប៉ុន្តែគឺសម្រេចថា ១០០ភាគរយហើយៗ បើសិនជាសល់តិចតួច ខ្នងផ្ទះណានៅខ្វះតិចតួច គាត់ថា ១គ្រួសារ ២គ្រួសារ គាត់ប្រើបង្គន់រួមមួយ អញ្ចឹងគាត់បញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល»។
បើតាមលោក រស់ ផារិទ្ធ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតែម្ដង បានប្ដេជ្ញាចិត្តថា នាពេលខាងមុខ នឹងខិតខំធ្វើយ៉ាងណាឲ្យ ១គ្រួសារនៅក្នុងខេត្តស្វាយរៀង មានបង្គន់អនាម័យប្រើប្រាស់ ១តែម្ដង ដែល គេហៅថា គម្រោង (ODF) Plus៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ