ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទៅប៉េកាំង ជួបលោក ស៊ី ស្របពេលវិបត្តិ អ៊ុយក្រែន-រុស្ស៊ី កំពុងតានតឹងខ្លាំង
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ត្រៀមជួបសមភាគីចិនលោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង នៅថ្ងៃសុក្រទី៤ខែកុម្ភៈស្អែកនេះ ដើម្បីពិភាក្សាអំពី “ទស្សនៈរួម” ស្តីពីសន្តិសុខ ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីកំពុងរៀបចំ វាយអ៊ុយក្រែន។
ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា ទីក្រុងមូស្គូ និងប៉េកាំង កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរួមគ្នា ដែលអាចការពារកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន ពីការដាក់ទណ្ឌកម្មដ៏មានសក្តានុពលពីប្រទេសផ្សេងៗ ដែលភាគច្រើនគម្រាមដាក់កំហិតលើរុស្ស៊ី។
លោកបានបន្ថែមថា វិមានក្រឹមឡាំងមានទំនុកចិត្តថា ចិននឹងគាំទ្ររុស្ស៊ីចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ខ្លួនជាមួយលោកខាងលិច ខណៈបណ្តាមេដឹកនាំណាតូ បន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចៀសសកម្មភាពយោធារបស់រុស្ស៊ី ប៉ុន្តែបានបន្តបដិសេធការទាមទាររបស់រុស្ស៊ី។
ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលថា ប្រទេសចិនអាចចាប់ផ្តើមសកម្មភាពយោធាលើកោះតៃវ៉ាន់។
លោក ពូទីន និងលោក ស៊ី នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នានៅថ្ងៃសុក្រនេះ អំឡុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ហើយអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនជាង ១៥ ខណៈកិច្ចព្រមព្រៀងថ្មីៗជាច្រើនកំពុងត្រូវបានរៀបចំទាក់ទងនឹងឧស្ម័នធម្មជាតិ។
លោក Ushakov និយាយថា “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងអន្តរជាតិឈានចូលយុគសម័យថ្មី ត្រូវបានរៀបចំសម្រាប់កិច្ចពិភាក្សានេះ។ វានឹងឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់ទីក្រុងមូស្គូ និងប៉េកាំង ស្តីពីសន្តិសុខក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ប្រទេសចិនគាំទ្រតម្រូវការរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ”។
មេដឹកនាំលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពជាង១០០,០០០នាក់នៅតាមព្រំដែនរបស់ខ្លួនជាប់អ៊ុយក្រែន និងរៀបចំសម្រាប់សកម្មភាពដ៏មានសក្តានុពលមួយ។
លោកខាងលិចបានព្រមានថា ការវាយប្រហាររបស់រុស្ស៊ីនឹងត្រូវប្រទះ “ផលវិបាកធ្ងន់ធ្ងរ” រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទូលំទូលាយផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធរាល់ផែនការប្រើសកម្មភាពយោធា ហើយផ្ទុយទៅវិញបានចោទលោកខាងលិចថា មិនខ្វាយខ្វល់ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងមូស្គូនៅតាមព្រំដែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ភ័យថា រុស្ស៊ី នឹងប្រើផ្លូវកាត់នៅតំបន់គ្រោះថ្នាក់វិទ្យុសកម្ម វាយចូលទីក្រុង គៀវ ត្រឹម២ម៉ោង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ