Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ជាង ២០ថ្ងៃហើយ គ្មានអ្នកឆ្លង និងស្លាប់ ដោយសារកូវីដទេ

បានផុស

នៅ

ជាង ២០ថ្ងៃហើយ ដែលខេត្តស្វាយរៀងទាំងមូល ពុំមានករណីឆ្លងជំងឺកូវីដ-១៩ និងពុំមាន​អ្នកស្លាប់ដោយសារជំងឺរាត ត្បាតមួយនេះ។ នេះបើតាមការឲ្យដឹងពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វា​យរៀង។

លោក ជុំ ហាត មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា អំឡុងពេលប្រទេសកម្ពុជា រងការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងនោះ ខេត្តស្វាយរៀងក៏ទទួលការរាតត្បាតខ្លាំងផងដែរ។ នាពេលនោះ មានអ្នកជំងឺច្រើន រហូតដល់ខាងមន្ទីរពេទ្យ ពិបាកនៅក្នុងការរកកន្លែងព្យាបាល។

ប្រធានក្រុមប្រឹក្សាខេត្តស្វា​យរៀង បានឲ្យដឹងបន្តថា មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀងទាំង​មូល ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩​ ហាក់មានការថមថយខ្លាំង រហូតដល់ជាង ២០ថ្ងៃមកនេះ ពុំករណីស្លាប់ និងឆ្លងថ្មីឡើយ។

លោក ជុំ ហាត បានមានប្រសាសន៍ថា «នៅស្វាយរៀង គឺឥឡូវនេះវា (កូវីដ) ដូចជាអស់ ប៉ុន្តែអាកូវីដ​ហ្នឹង កាលគេកំពុងខ្លាំង ខេត្តស្វាយរៀងយើង ក៏ខ្លាំងដែរ…ពេលនោះមិនអញ្ចឹងទេ នៅស្វាយរៀង រហូ​ត​ដល់អ្នកជំងឺមកពេទ្យ គេមិនចង់ទទួលផង ដោយសារខេត្តនោះ វាមានខ្ពស់ វាកម្រិតកូវីដវាច្រើន កាលហ្នឹង តែឥឡូវមិនអីទេ ​​ធូធារហើយ ចង់ទៅលេងអីទៅៗ អត់មានអីទេ ឥឡូវអស់ហើយ ជិត ១ខែហើយ អត់មានទេ អត់មានស្លាប់មួយ អត់មានឆ្លងមួយទេ ២០ថ្ងៃផ្លាយហើយ»។

ខេត្តស្វាយរៀង ទទួលបានលទ្ធផលល្អ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងដូច្នេះ ក៏ព្រោះ​បានអនុវត្តយ៉ាងត្រឹមត្រូវនូវវិធានការ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់។ ជាពិសេស ខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានស្ទើរគ្រប់គ្នាអស់ហើយ។ នេះបើតាមការបញ្ជាក់ពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វា​យរៀង ដដែល៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម