KPT+
Jack Ma មានជំនួញអ្វីខ្លះក្នុងដៃ ហេតុអ្វីគេចាត់ទុកលោក ជាបុគ្គលមានឥទ្ធិពលខ្លាំង ?
Jack Ma គឺជាអ្នកដឹកនាំដែលមានមន្តស្នេហ៍ ស្វាហាប់ និងមានឥទ្ធិពលនៅក្នុងអាជីវកម្ម ។ លោកត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សមានឥទ្ធិពលបំផុតលើពិភពលោក ដោយទស្សនាវដ្តី Time ក្នុងឆ្នាំ ២០០៩ , ជាអ្នកជំនួញប្រចាំឆ្នាំ ២០០៧ ដោយ Businessweek , វីរបុរសអាស៊ីរបស់ Philanthropy ក្នុងឆ្នាំ ២០១០ ដោយ Forbes Asia , ជា CEO ដ៏ល្អបំផុតមួយរបស់ពិភពលោកចំនួន ៣០ ដោយ Barron’s ក្នុងឆ្នាំ ២០០៨ និង ២០០១ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/jack-ma-steve-forbes-lifetime-achievement-award.png)
គិតត្រឹមថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់ Jack Ma មានចំនួន ៥១.១ ពាន់លានដុល្លារ និងជាមហាសេដ្ឋីទី ២៥ នៅលើពិភពលោក នេះបើយោងតាម Bloomberg ។
១ ការវិនិយោគបែបប៊ូហ្វេ
ជារឿយៗ លោកត្រូវបានគេប្រដូចទៅនឹង Warren Buffett នៃក្រុមហ៊ុន Berkshire Hathaway Inc. ។ Ma គឺជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ ដែលមិនខ្មាស់អៀន ក្នុងការផ្តល់ហិរញ្ញប្បទានគ្រប់ដំណាក់កាលនៃការបណ្ដាក់ទុន ចាប់ពីការផ្ដល់មូលនិធិដល់ក្រុមហ៊ុន ដែលបានបង្កើតឡើង។ ការវិនិយោគរបស់គាត់ភាគច្រើន ត្រូវបានធ្វើឡើងតាមរយៈ Yunfeng Capital ឬក្រុមហ៊ុនសែលផ្សេងៗ។ លោកបានបង្កើតក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគ Yunfeng Capital ជាមួយនឹងសហការីចំនួន ៤នាក់ ក្នុងឆ្នាំ ២០១០ ។ Yunfeng វិនិយោគនៅក្នុងក្រុមហ៊ុនដំណាក់កាលដំបូង នៅទូទាំងឧស្សាហកម្មមួយចំនួន។ វិស័យវិនិយោគ Yunfeng រួមមាន៖ ការថែទាំសុខភាព ,ការធានារ៉ាប់រង ,ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ថាមពលស្អាត ,ទំនិញប្រើប្រាស់ ហិរញ្ញវត្ថុ,បច្ចេកវិទ្យា ,ផលិតផល និង សេវាកម្មអ៊ីនធឺណិត ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/jack-ma-en-una-imagen___aThA5VHoL_1256x620__2-1024x505.jpg)
២ ការវិនិយោគឯកជន
មិនមែនមូលនិធិទាំងអស់របស់លោក ត្រូវបានវិនិយោគនៅក្នុងក្រុមហ៊ុនសាធារណៈទេ។ មួយផ្នែកធំនៃទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានវិនិយោគជាឯកជន តាមរយៈការតភ្ជាប់ និងក្រុមហ៊ុនកាន់កាប់ផ្សេងៗ។ មូលនិធិសមធម៌ឯកជនមួយ គឺ Star Capital ដែលវិនិយោគក្នុងវិស័យអាជីវកម្មជាច្រើន រួមទាំងអចលនទ្រព្យនៅក្នុងប្រទេសចិន និងនៅទូទាំងទ្វីបអឺរ៉ុប។ ផ្នែកសំខាន់នៃអាជីវកម្មសេវាកម្មហិរញ្ញវត្ថុរបស់ Alibaba រួមទាំង Alipay ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនកាន់កាប់មួយផ្សេងទៀត ដែលត្រូវបានគ្រប់គ្រងដោយលោក និងអ្នកវិនិយោគផ្សេងទៀត។
ក្នុងឆ្នាំ ២០១៤ Jack Ma និងអ្នកវិនិយោគមួយចំនួនទៀត បានដាក់ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុន ២០% នៅក្នុង Wasu Media។ សហគ្រាសដៃគូវិនិយោគ Hangzhou Yunxi ដែលបង្កើតការវិនិយោគក្នុងនាមដៃគូទាំងបីរបស់ខ្លួន រួមទាំង Ma ត្រូវបានគ្រប់គ្រងដោយអង្គភាពចំនួនបី ដាច់ដោយឡែកពីគ្នា។ មួយក្នុងចំនោមនោះ Hangzhou Yun Huang Investment Management គឺ ៩៩% គ្រប់គ្រងដោយ Ma និង ១% ទៀតគ្រប់គ្រងដោយ Simon Xie ។ ប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារត្រូវបានធ្វើឡើងទៅ Xie ពី Alibaba ហើយបន្ទាប់មកបានវិនិយោគទៅក្នុងភាពជាដៃគូ Yunxi សម្រាប់ការទិញភាគហ៊ុន Wasu ។ ឆ្លៀតក្នុងផ្លូវដ៏ច្របូកច្របល់ លោក Ma បានវិនិយោគផ្ទាល់ខ្លួននៅ Wasu និងចំណង់ចំណូលចិត្តប្រព័ន្ធផ្សព្វផ្សាយថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/2018_09_07_53226_1536293851._large-1024x682.jpg)
៣ ប្រព័ន្ធផ្សព្វផ្សាយ កីឡា និងការកម្សាន្ត
ក្រុមហ៊ុនកម្សាន្ត Huayi Brothers បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៤ ។ Yunfeng ក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិន Tencent Holdings Limited និង Huayi បានទិញផលប្រយោជន៍គ្រប់គ្រង នៅក្នុងវាតាមរយៈសាជីវកម្មសែលទទេមួយ ដែលមានឈ្មោះថា China Jiuhao Health Industry Corporation Limited ។
នៅខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន Pictures Group របស់ Alibaba (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba) បានពង្រីកប្រាក់កម្ចី ១ លានដុល្លារដល់ Huayi Brothers ។ ជាថ្នូរនឹងការត្រលប់មកវិញ Huayi បានសន្យាថានឹងផលិតខ្សែភាពយន្តចំនួន ១០ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តល់អាទិភាពដល់ Alibaba Pictures ក្នុងនាមជាអ្នកវិនិយោគ អ្នកចែកចាយ និងអ្នកជំនួញដ៏មានសក្តានុពល។
ក្នុងឆ្នាំ ២០១៥ Yunfeng បានចូលរួមក្នុងការផ្តល់មូលនិធិដំបូងចំនួន ១២៩ លានដុល្លារសម្រាប់ Le TV Sports ដែលជាក្រុមហ៊ុនសិទ្ធិកីឡា និងការផ្សាយបន្តបន្ទាប់ដែលបន្តទទួលបាន ១.២ ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិស៊េរី B ក្នុងឆ្នាំ ២០១៦ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់
ចុចអាន៖៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត