ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ឆ្មក់ចូលរោងចក្រសាច់ក្រក ក្រោយកុមារ៩នាក់ធ្លាក់ខ្លួនឈឺ ដេកពេទ្យ
ប៉ូលិសបានឆ្មក់ចូលរោងចក្រផលិតសាច់ក្រកមួយកន្លែង ក្នុងខេត្ត Chon Buri និងបានរឹបអូសផលិតផលដែលមានតម្លៃសរុបប្រហែល ៧០០,០០០បាតដើម្បីពិនិត្យ បន្ទាប់ពីកុមារនៅក្នុងខេត្តចំនួន៥ មានជំងឺឈាមក្រោយញ៉ាំអាហារដែលផលិតនៅទីនោះ។

អគ្គស្នងការអង្គភាពការពារអ្នកប្រើប្រាស់ (CPPD) លោក Anan Nanasombat និងតំណាងរដ្ឋបាលចំណីអាហារ និងឱសថ នៅថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈនេះ បានប្រកាសពីការរឹបអូសផលិតផលពីរោងចក្រនេះ។
ស្របពេលជាមួយគ្នានោះ លោក Nethi Wongkularb ប្រធានអនុផ្នែកទី៤នៃ CPPD បាននិយាយថា ការវាយឆ្មក់នេះធ្វើឡើងតាមព័ត៌មានពី FDA ដែលថា កុមារចំនួន៩នាក់នៅ Chiang Mai, Saraburi, Phetchaburi, Trang និង Kanchanaburi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីញ៉ាំសាច់ក្រក។

ពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន Methemoglobinemia (ជំងឺឈាមដែលបណ្តាលមកពីការកើនឡើងនៃទម្រង់អេម៉ូក្លូប៊ីន)។
ប៉ូលិស មន្ត្រី FDA និងមន្ត្រីសុខាភិបាលក្នុងខេត្ត Chon Buri បានរួមគ្នាត្រួតពិនិត្យរោងចក្រ ហើយបាននិយាយជាមួយស្ត្រីម្នាក់ជាម្ចាស់។ នាងសារភាពថា បានផលិតផលិតផលសាច់ក្រកដោយគ្មានការអនុញ្ញាតត្រឹមត្រូវរយៈពេលប្រហែល៥ឆ្នាំមកហើយ។

ស្លាកផលិតផលមួយចំនួននៅទីនោះត្រូវគ្នានឹងអាហារដែលសិស្សញ៉ាំ ហើយធ្លាក់ខ្លួនឈឺ។ ផលិតផលទាំងនោះមិនមានការយល់ព្រមពី FDA ទេ ហើយរោងចក្រក៏មិនបានឆ្លងកាត់ស្តង់ដារផលិតកម្មល្អ (GMP)ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វីដេអូស្ដែងៗ បុរស ថៃ លលេងជាមួយពស់វែក ១០ គីឡូក្រាម ប៊ិះភ្នាត់ស្នៀត

-
KPT+១១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់