Connect with us

ព័ត៌មានអន្ដរជាតិ

តុងហ្គា បិទប្រទេសលែងយកជំនួយពីបរទេស ទោះជួបគ្រោះផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

បានផុស

នៅ

​សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា តុងហ្គាបានសម្រេចបិទខ្ទប់ប្រទេស បន្ទាប់ពីករណីឆ្លងកូវីដ ១៩ ចំនួន ៥ ករណីត្រូវបានកត់ត្រានៅក្នុងរដ្ឋធានី Nuku’alofa ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទខ្ទប់នេះបានចាប់ផ្តើមនៅម៉ោង ៦ ល្ងាចថ្ងៃពុធ ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកោះនេះបានចាប់ផ្តើមទទួលជំនួយ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏សាហាវ និងបង្កឲ្យមានរលកយក្សស៊ូណាមិដ៏ធំ ។

នេះជាលើកទីមួយហើយដែលតុងហ្គាបានដាក់ការបិទខ្ទប់ប្រទេស ខណៈប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះពីមុនមិនមានករណីឆ្លងកូវីដនោះទេ រហូតដល់ខែតុលាឆ្នាំមុន ហើយបច្ចុប្បន្នការបិទខ្ទប់នេះកំពុងប៉ះពាល់ដល់ការផ្ដល់ជំនួយពីបរទេសផងដែរ ។

ប៉ុន្តែមន្ត្រីអូស្ត្រាលី និងតុងហ្គា បាននិយាយថា ការផ្តល់ជំនួយមិនពាក់ព័ន្ធនឹងការផ្ទុះឡើងកូវីដនោះទេ ដោយសារការផ្គត់ផ្គង់ទាំងអស់ដែលផ្តល់ដោយអូស្ត្រាលី នូវែលសេឡង់ និងប្រទេសផ្សេងទៀតមានសុវត្ថិភាព និងគ្មានការទាក់ទងពីមនុស្សទៅមនុស្សឡើយ ។

ទន្ទឹមនោះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅផ្ទះរបស់ពួកគេនោះទេ លុះត្រាតែមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែអ្នក​ដែល​ចិញ្ចឹម​សត្វនៅកសិដ្ឋាន ឬកសិករ​ច្រូត​កាត់​​ត្រូវបាន​លើកលែង​ ។

គួរបញ្ជាក់ថា ករណីឆ្លងកូវីដទាំង ៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ក្នុងនោះករណី ២ ដំបូងកើតឡើងលើកម្មករកំពង់ផែ ហើយក្រោយមកមានករណីចំនួន ៣ ទៀតត្រូវបានរាយការណ៍នៅក្នុងសមាជិកគ្រួសាររបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ផ្ទុះកូវីដលើនាវាដឹកជំនួយទៅ តុងហ្គា ដែលរងគ្រោះដោយ ផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម