Connect with us

ព័ត៌មានជាតិ

ពន្ធដារសហការជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យយានយន្តមិនប្រកាសពន្ធតាមគោលដៅមួយចំនួន

បានផុស

នៅ

ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្រ្តីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ បានចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជួន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១កន្លងទៅ ប្រញាប់រួសរាន់ទៅប្រកាសពន្ធ និងបង់ការផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធរនាគារដែលជាដៃគូសហការជាមួយក្រសួង។

អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសពន្ធឲ្យបានគ្រប់ៗគ្នា ទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងក្រុមការងារចម្រុះ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ពេលធ្វើដំណើរ ដែលអាចកើតមាននូវបាតុភូមតភាពអសកម្មដោយប្រការណាមួយ ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ២១ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម