Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ឲ្យ​អ្នកវិនិយោគ​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក្នុង​ឧិ​កាស​ជួប​សំណេះសំណាល​ការងារ​ជាមួយ​លោក​Takhashi Fumi aki ប្រធាន​សមាគម​ជប៉ុន​.​កម្ពុជា​និង​ជា​អតិ​តៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី​៣​កុ​ម្ភៈ​នៅ​សាលា​រាជធានី​ភ្នំពេញ បានស្នើ​ដល់​អ្នកវិនិយោគ​ជប៉ុន​តាមរយៈ​សមាគម​កម្ពុជា​.​ជប៉ុន​ដើម្បី​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​បន្ថែម​លើ​វិស័យ​ផ្សេងៗ​ទៀត ដែល​ជប៉ុន​បានធ្វើ​កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​ថា នៅ​កម្ពុ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​បាន​សង្កត់ធ្ងន់​លើ​ការចិញ្ចឹម​ត្រី និង​ការ​ដាំ​ខ្ទឹមបារាំង​សំរាប់​នាំ​ចេញទៅ​ទីផ្សារ​សំខាន់ៗ ដូចជា​ប្រទេស​ចិន​ជាដើម​នៅពេល កម្ពុជា​បាន​ចុះហត្ថលេខា​រួចហើយ​លើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ភាគី​ចិន​លើ​ការនាំ​ផលិត​កសិកម្ម​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​ចិន​។

លោក​អភិបាល​លើកឡើង​ថា ជប៉ុន​មាន​បច្ចេកទេស​ច្បាស់លាស់​ក្នុងការ​ចិញ្ចឹម​ត្រី​នាំចេញ រួម​ទាំង​ផលដំណាំ​ផ្សេងៗ​ទៀត​ទៅកាន់​ទីផ្សារ​នៃ​បណ្តា​ប្រទេស​នានា​។​ ដូច្នេះ​ជប៉ុន​អាច​បញ្ជូន​អ្នក​វិនិយោគ​មក​សិក្សា​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រកបដោយ​សក្ដានុពល​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជម្រាប​ជូន​ភ្ញៀវ​ថា រឿង​នេះ​យើង​បាន​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ហើយ​ដោយ​យើង​មាន​ក្រុមហ៊ុន​ប្រមូល សំរាម​ចំនួន​៣​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន ក្រៅពី​រថយន្ត​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ដែល​ជប៉ុន​បានផ្តល់​ដល់​រាជធានី​ភ្នំពេញ យើង​ក៏​ត្រូវការ​ជា​ចាំបាច់​រថយន្ត​ពន្លត់អគ្គីភ័យ​នៅក្នុង​ដែល​រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ន៏ ដូច្នេះ​យើង​ត្រូវការ​ចាំបាច់​គឺ​រថយន្ត​ពន្លត់អគ្គីភ័យ​សំរាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​អគ្គីភ័យ​ពិសេស​លើ​សំណង់​អគារ​ខ្ពស់ៗ​។

លោក​Takahashi Fumi Aki បាន​លើក​ឡើង​ពី​ការចាប់​អារ​ម្ម​ណ៍​របស់​សមាគម​កម្ពុជា​ជប៉ុន​ដែល​នឹង​ត្រៀមខ្លួន​ជួយ​ដល់​រាជធានី​ភ្នំពេញ​ទៅតាម​សំណើ​របស់លោក​ឃួ​ង ស្រេង ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​។

លោក​Takahashi Fumi aki ដែល​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដែរនោះ បាន​គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ អ្នក​វិនិយោគ​ជប៉ុន​ប្រមាណ​២០០​ក្រុមហ៊ុន​មក​ទស្សនកិច្ច​នៅ រាជធានី​ភ្នំពេញ ហើយ​នៅ​ខែមេសា​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ សមាគមន៍​មានបំណង​នាំ​អ្នក​វិនិយោគ​ជប៉ុន​មក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ជា​លើ​លើក​ទី​២​និង​រៀបចំ​ឲ្យ​មាន​វេទិកា​ពិគ្រោះ​យោបល់ និង​ពិភាក្សា​លើ​ការ​វិយោគ​នៅ​កម្ពុជា​ផង​ដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៥៩ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម