Connect with us

ព័ត៌មានជាតិ

សហគមន៍​ទេសចរណ៍ និង​អង្គការក្រៅរដ្ឋាភិបាល នាំគ្នា​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

បានផុស

នៅ

សៀម​រា​ប ៖ សហគមន៍​ទេសចរណ៍វប្បធម៌ ធម្មជាតិ​បឹង​ពារាំង សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប អង្គការ​អ​ហ្វ​ហ្វា​ម និង​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត បាននាំគ្នា​ដាំ​កូនឈើ​ស្ដារ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​៣ នៃ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ស្ថិតនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ មង្គល ប្រធាន​សមាគម សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង លោក​មានប្រសាសន៍​នៅ​ថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា កូនឈើ​ព្រៃ​លិច​ទឹក​នេះ​មាន​ជាង​១​ពាន់​ដើម បាន​ដាំ​នៅលើ​ផ្ទៃដី​ជាង​៣​ហិកតា ​ដែល​ជា​ការ​ដកហូត​ពី​ជនខិលខូច​លួច​កាប់​ទន្ទ្រាន​កន្លងមក​។ ការដាំ​នេះ ក្នុង​គោលបំណង ដើម្បី​ស្ដារ​ព្រៃ​លិច​ទឹក​ឡើងវិញ ទឹកជា​ជម្រក​ត្រី​ពង​កូន​នា​រដូវវស្សា។

លោក​បាន​បន្ដ​ថា កូនឈើ​ទាំងនោះ​មាន​ជា​ច្រើន​ប្រភេទ រួមមាន​ដើម​រាំង​ទឹក ដើម​ឫស្សី ដើម​ម្ដេ​ញ ដើម​សណ្ដាន់ ដែលជា​ជំនួយ​ពី​អង្គការ​អ​ហ្វ​ហ្វា​ម​ផង និង​ជា​របស់​សហគមន៍​ទេសចរណ៍​ផង​។ លោក​បាន​បន្ដទៀតថា សហគមន៍​ទេសចរណ៍​មួយ​នេះ នឹង​បន្ដ​បណ្ដុះ​កូនឈើ​ព្រៃ​លិច​ទឹក​រាប់ពាន់​ដើម​ទៀត ដើម្បី​ទុក​យកទៅ​ដាំ​ក្នុង​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង​បន្ថែមទៀត​នៅលើ​ផ្ទៃដី​ប្រមាណ​៥០​ហិកតា ដែល​រង​ការឆាបឆេះ​កាលពី​ឆ្នាំទៅ​មិញ​។

ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួល​អង្គ​ការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា​(Fact ហ្វេ​ក​) លោក​មានប្រសាសន៍ថា ការ​ដាំ​ព្រៃ​លិច​ទឹក​នេះ​មាន​សារ​:​សំខាន់​ខ្លាំងណាស់ ព្រោះ​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន ជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ កាត់​កន្ថយ​ការ​ហូរ​ច្រោះ​ដី​ចូល​បឹង​ទន្លេសាប ជម្រក​សត្វ​ស្លាប ជាពិសេស​ព្រៃ​លិច​ទឹក​មាន​ភាព​ទាក់ទាញ​អ្នកទេសចរ​ផងដែរ​។

លោក​បាន​បន្ដ​ថា អង្គការ​Fact មានការ​គាំទ្រ​យ៉ាងខ្លាំង​ដែល​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដកហូត​ដី​ព្រៃ​លិច​ទឹក​ពី​ជនខិលខូច ហើយ​ធ្វើ​ការ​ដាំ​កូនឈើ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើងវិញ​នេះ​។ លោក​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូលរួម​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់ និង​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ហើយ​រួមគ្នា​ដាំ​ដើមឈើ​លិច​ទឹក​ឡើងវិញ​ផងដែរ។

លោក ប៊ូ ម៉េង​ទ្រី អភិបាលរងក្រុង​សៀមរាប មានប្រសាសន៍ថា ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដែល​បាន​ដកហូត​ពី​ជនខិលខូច​កន្លងមក​នៅ​ទូទាំង​ខេត្ដ​សៀមរាប មាន​ចំនួន​ជាង ២,៤០០​ហិកតា ប៉ុន្ដែ​រដ្ឋបាល​ក្រុងមាន​ផែន​ការដាំ​ស្ដារឡើងវិញ​ជា​បន្ដបន្ទាប់ នូវ​ដើម​ឫស្សី ដើម​រាំង គ្រាប់ត្នោត ក្នុង​សង្កាត់​ទាំង​៧​សង្កាត់ នៅលើ​ទីតាំង​ជាប់​បឹង​ទន្លេសាប ដែល​បាន​ទន្ទ្រាន​ឈូសឆាយ​កាន់កាប់​កន្លងមក​។ លោក​បន្ដថា នៅ​ពេល​ដែល​ទឹកទន្លេ​សាប​ស្រក នឹង​បន្ដ​ដាំ​កូនឈើ​លិច​ទឹក​បន្ថែមទៀត​រហូតដល់​គ្រប់​ផែនការ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ លើកឡើងថា ការ​ប្រកួតនៅ​ឆ្នាំ​នេះ​ជា​ឱកាស​បញ្ចេញសមត្ថភាព ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោចុះបាញ់ទឹកលាងសំអាតផ្លូវនៅតំបន់បឹងតាម៉ាតក្រោយបន្សល់កាកសំណល់ដោយ​ជំនន់ទឹកភ្លៀង

កីឡា៤ ម៉ោង មុន

បាល់ទាត់មិត្តភាព​សប្បុរស​ធម៌​ដើម្បី​គុន​ខ្មែរ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៣០០​លាន​រៀល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គុយបា​​រងគ្រោះ​ផ្ទួនៗ​ដោយសារ​ការ​ដាច់​​ចរន្តអគ្គិសនី​ និង​ជួប​ព្យុះសង្ឃរា Oscar​​ទៀត​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ពៅ សុខ ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា១លាននាក់ក្នុងមួយឆ្នាំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

Sokha Hotels

ព័ត៌មានពេញនិយម