Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​​នាំ​​កំពូល​ ISIS​ សម្លាប់​​ខ្លួន​​ និង​​គ្រួសារ​​ពេល​អាមេរិក​​វាយ​​ប្រហារ​​នៅ​ស៊ីរី

បានផុស

នៅ

កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​និយាយ​ថា មេ​ដឹក​នាំ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្លាប់​នៅ​ពេល​រូប​គេ​បាន​បំផ្ទុះ​​សម្លាប់​ខ្លួនឯង​ និង​សមាជិក​គ្រួសារ​កំឡុង​ពេល​កម្លាំងពិសេស​អាមេរិក​ធ្វើ​ការ​វាយ​ប្រហារនៅ​ស៊ីរី។

ប្រការនេះ​បាន​ធ្វើ​ឲ្យ​ហមន្តរាយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ជីហាដ​​ក្នុង​ការ​រៀប​ចំ​​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន បន្ទាប់​ពី​បាន​បាត់​បង់​​ដី​ដ៏​ធំ។

បុរស​ឈ្មោះ Abu Ibrahim al-Hashemi al-Quraishi ជា​មេ​ដឹក​នាំ​រដ្ឋ​ឥស្លាម​​​ បន្ទាប់​ពី​​ស្ថាបនិក​របស់​ក្រុម​នេះ​​ឈ្មោះ Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​​នៅ​ឆ្នាំ​២០១៩​​កំឡុង​ពេល​ការ​វាយ​ប្រហារ​របស់​អាមេរិក​មួយ​ដែរ។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លោក ចូ បៃដិន និង​មន្ត្រី​អាមេរិក​ឲ្យ​ដឹង​ថា នៅពេលកម្លាំង​ពិសេស​អាមេរិក​បាន​ហ៊ុំ​ព័ទ្ធ​ Quraishi នៅ​​ភាគពាយ័ព្យ​ប្រទេសស៊ីរី​ទាំង​យប់ រូប​គេ​បាន​បំផ្ទុះ​សម្លាប់​ខ្លួន​ឯង និង​សម្លាប់​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​មាន​ស្ត្រី និង​កូន​ថែម​ទៀត​ផង។

លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«កាល​ពី​យប់​មិញ តាម​ការ​បញ្ជា​របស់​ខ្ញុំ កម្លាំង​យោធា​ពិសេស​អាមេរិក​នៅ​ភាគពាយ័ព្យប្រទេស​ស៊ីរី​​ទទួល​បាន​ជោគជ័យក្នុង​ប្រតិបត្តិការ​បង្ក្រាប​​ភេរវកម្ម​ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពិភព​លោក​ជា​កន្លែង​សុវត្ថិភាព»។

«ដោយ​សារ​តែ​ជំនាញ និង​ភាព​ក្លាហាន​របស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ពួក​យើង យើង​បាន​​​វាយ​ប្រហារ​​សម្លាប់ Abu Ibrahim al-Hashimi al-Qurayshi ជា​មេ​ដឹក​នាំក្រុម​ Isis។ ពលរដ្ឋ​អាមេរិក​ទាំង​អស់​បាន​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​ពី​​ប្រតិបត្តិការ»។

កន្លែង​វាយ​ប្រហារ

មន្ត្រី​អាមេរិក និង​តំបន់​ជឿ​​ថា បុរស​ឈ្មោះ​ Qurayshi ជា​មេ​ដឹក​នាំ​កំពូល​ម្នាក់​ដែល​អាមេរិក​ចង់​បាន​បំផុត​​ដែល​​បាន​ដឹក​នាំ​ការ​វាយ​ប្រហារ​ដ៏ខ្លាំង​ក្លា​មួយ​​​កាល​ពី​ខែ​មុន​លើ​ពន្ធនាគារ​​ដែល​ឃុំ​ឃាំង​អ្នក​ទោស​រដ្ឋ​ឥស្លាម​​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ីរី។

មុនការ​សម្លាប់​​នេះ មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា កង​កម្លាំង​ពិសេស​បាន​តាម​ប្រមាញ់​ក្រុម​ជីហាន​ជាន់​ខ្ពស់​នៅ​ក្នុង​ការ​វាយ​ឆ្មក់​តាម​ផ្លូវ​អាកាស​មួយ​ដែល​បាន​សម្លាប់​មនុស្ស​១៣​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​ជោគជ័យ។

ការ​វាយ​ប្រហារ​ទាំង​ព្រឹក​ព្រលឹម​លើ​ផ្ទះ​មួយកន្លែង​​នៅ​ភូមិ Atme ភាគ​ខាងត្បូង​ព្រំ​ដែន​ប្រទេស​តួកគី បាន​​​បំផ្លាញ​​ឧទ្ធម្ភាគចក្រ​អាមេរិក​មួយ​ដែល​ត្រូវ​បាន​ប្រើ​ដឹក​កម្លាំង​ទ័ព​ពិសេស​ពី Erbil ក្នុង​ប្រទេស​អ៊ីរ៉ាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម