Connect with us

ព័ត៌មានជាតិ

ក្រសួងណែនាំឱ្យបាតុករអតីតបុគ្គលិក​ណាហ្គាវីលដ៍​​ទៅធ្វើតេស្ត ក្រោយរកឃើញស្ត្រីផ្ទៃពោះម្នាក់ឆ្លងអូមីក្រុង

បានផុស

នៅ

ក្រសួងសុខាភិបាលបានណែនាំឱ្យក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយរកឃើញស្ត្រីមាន​ផ្ទៃពោះម្នាក់ជាបាតុករមានឆ្លងជំងឺកូវីដ១៩បម្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

លោក​សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងក្នុងសេចក្តីជួនដំណឹងនៅ​ថ្ងៃទី០៤កម្ភៈនេះថាដោយ​ពិនិត្យឃើញការឆ្លងរាលដាលជំងឺកូដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្ត្រាលី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករជាស្រ្តីម្នាក់បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថាដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូដ ១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុកទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ ១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំជើងនេះតទៅ។

លោករដ្ឋមន្ត្រីបានព្រមានថា បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ​ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម