ជីវិតកម្សាន្ដ
វីរៈនិច្ច ទម្លាយរឿងដ៏ស្លុតចិត្ត ក្រោយកូនភ្លោះក្នុងផ្ទៃត្រូវចាកចេញទាំងសោកស្តាយ
តារាចម្រៀងវ័យក្មេងអ្នកនាង វីរៈនិច្ច បន្ទាប់ពីដឹកដៃស្វាមីចូលរោងការតាមប្រពៃណីនាអំឡុងខែតុលា ឆ្នាំ ២០២១ មិនបានប៉ុន្មាននាងក៏ប្រកាសដំណឹងដ៏រំភើប និងសប្បាយចិត្តក្រោយពេលដឹងថា ខ្លួនកំពុងមានផ្ទៃពោះជាង ១ ខែទៅហើយ។
ប៉ុន្តែយ៉ាងណាមិញ ក្រោយពេលដែលប្រកាសដំណឹងនោះមិនទាន់បានប៉ុន្មានផង ស្រាប់តែតារា ចម្រៀងអ្នកនាង វីរៈនិច្ច បានទម្លាយជាថ្មីនូវព័ត៌មានដ៏តក់ស្លុត និងរន្ធត់ចិត្តខ្លាំង គឺកូនក្នុងផ្ទៃរបស់នាងដែលភ្លោះនោះមិនបាននៅជាមួយនាងទៀតឡើយ ពោលគឺស្លាប់បាត់ទៅហើយ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ តារា ចម្រៀងស្រី វីរៈនិច្ច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានបានចេញមុខប្រកាសដំណឹងដ៏សោកស្តាយខាងលើ។ វីរៈនិច្ច បានលើកឡើងថា«ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុន សម្រាប់រយៈពេលជិតមួយខែនេះផងដែលបានលាក់បងប្អូនហេតុផល គឺទទួលយកមិនទាន់បាន»។ តារាស្រី វីរៈនិច្ច បញ្ជាក់បន្ថែមតាមរយៈបណ្តាញសង្គមថា កូនក្នុងផ្ទៃរបស់ខ្ញុំ(ភ្លោះ)មិនបាននៅជាមួយខ្ញុំទៀតទេ មូលហេតុមានដោយចៃដន្យកូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថា ហេតុអី្វបានខ្ញុំស្លៀកពាក់រឹបៗបាន០៦ ខែមករា ឆ្នាំ ២០២២ ថ្ងៃដែលសោកស្តាយជាបំផុត។
គេចាំបានថា តារាចម្រៀង វីរៈនិច្ច បានរៀបចំពិធីមង្គលការកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ។ បន្ទាប់ពីរៀបការបានប្រមាណជាង២ខែស្រាប់ តែ វីរៈនិច្ច និងស្វាមីប្រកាសដំណឹងដ៏រីករាយថាពួកគេ ទទួលបានចំណងដៃកូនភ្លោះក្នុងផ្ទៃ គួរឲ្យរំភើបខ្លាំង។ ប៉ុន្តែពេលនេះក្តីសង្ឃឹមរបស់ពួកគេក៏បានរលាយទៅវិញអស់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan