Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងយកពន្ធពីក្រុមហ៊ុន Facebook និង Netflix ចាប់ពីខែមេសា តទៅ

បានផុស

នៅ

កម្ពុជា ចាប់ផ្តើមប្រមូលពន្ធទៅពាណិជ្ជកម្មតាមអនឡាញ នៅឆ្នាំ ២០២២នេះ។ ក្រុមហ៊ុនបរទេសធំៗដែលកំពុងធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Facebook ក្រុមហ៊ុន Netflix បានទា​ក់ទងមកចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT)។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ០៣ ខែ កុម្ភៈថា ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តយកពន្ធទៅលើអាជីវកម្មអនឡាញ ដូចជាក្រុមហ៊ុន ហ៊ុន Facebook ក្រុមហ៊ុន Netflix ជាដើម។ លោកបានបន្តថា មន្រ្តីពន្ធដារ បានទទួលការស្នើសុំចុះបញ្ជីពីភ្នាក់ងារក្រុមហ៊ុនទាំងនេះរួចហើយ ប៉ុន្តែដោយសារការរៀបចំមិនទាន់រួចរាល់ភាគីក្រុមហ៊ុនសុំពន្យាពេលបីខែសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា កម្ពុជា មិនទាន់អាចព្យាករណ៍អំពីចំណូលពីវិស័យពាណិជ្ជកម្មតាមអនឡាញនេះបាននៅឡើយទេ។ លោក គង់ វិបុល បញ្ជាក់ថា មានតែការបង្កើតឲ្យមានច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព ទើបអាចដឹងចំណូលជាក់លាក់ពីវិស័យនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Facebook និង Netflix បានកើបលុយនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានបង់ពន្ធជូនរាជរដ្ឋាភិបាល ខណៈដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់កំពុងប្រើប្រព័ន្ធនេះ។ អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

នាយ តាក់ស៊ី មានសង្ឃឹមខ្លះហើយ ខណ:ថ្នាក់ដឹកនាំនិងសប្បុរសជន ឧបត្ថម្ភថវិកាសង្គ្រោះជីវិត

Sokha Hotels

ព័ត៌មានពេញនិយម