Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសៀមរាប នឹងចាត់វិធានការចំពោះអ្នកនៅតែចតយានយន្ត ឬដាក់សម្ភារៈលក់លើ​ចំណីផ្លូវ

បានផុស

នៅ

អាជ្ញាធរសៀមរាប នឹងចាត់វិធានការ ចំពោះជនណាដែលនៅតែបន្តបំពានលើការចតយានយន្ត ឬដាក់សម្ភារៈលក់លើកំណត់ផ្លូវទាំង ៣៨ ខ្សែ ក្រោយពីបញ្ចប់ការរៀបចំធ្វើសព្វគ្រប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ធ្លាប់មាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​បំណង​ជជែក​ពិភាក្សា និង ពិនិត្យ​ផ្តល់​គំនិត​យោបល់​ដើម្បី​ប្រមូល​ធាតុ​ចូល លើ​ការរៀបចំ​កំណត់​ផ្លូវ​ឯកទិស ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់ លើ​កំណាត់​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ ដែល​ទើបតែ​សាងសង់​រួច ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការលើកកម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប​របស់​យើង ដែល​នឹងត្រូវ​ទទួលភ្ញៀវ​ទេសច​រ​ជាតិ​ និង​អន្តរជាតិ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឲ្យ​ដំណើរការ​ជា​ប្រ​ក្រី​ភាព​តាមបែប​គន្លង​ថ្មី​ឡើងវិញ​នោះ ដូច្នេះ​ក្នុងឱកាស​នេះ ត្រូវ​ពិភាក្សាគ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​ប្រមូល​នូវ​គំនិត​យោបល់​ឯកភាពគ្នា​ហើយ នឹង​រៀបចំ​ធ្វើ​របាយការណ៍​ដាក់ជូនទៅ​លោក អភិបាល​នៃ​គណៈ​អភិបាលខេត្ត ពិនិត្យ​និង​សម្រេច ។​

​បន្ទាប់មក​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ លើ​ស្ថានភាព​ទូទៅ​លើ​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ទាំង​ ៣៨​ ខ្សែ ដូចជា ៖ ការរៀបចំ​កំណត់​ផ្លូវ​ឯកទិស, ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើមផ្លូវ ប៉ុន្តែ​ក៏​មាន​បញ្ហា​មួយចំនួន​នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ ដោយ​សុំ​ឲ្យ​មានការ​ចុះទៅពិនិត្យ​នៅ​ទីតាំង​ផ្ទាល់​តែម្ដង ។​

លោក ពិន ប្រាកដ មានប្រសាសន៍​បញ្ជាក់ថា ដោយមាន​សំណូមពរ​ពី​អង្គប្រជុំ លោក​សម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​មួយ​រួមមាន រដ្ឋបាលខេត្ត ទីចាត់ការ​អន្តរ​វិស័យ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន មន្ទីរ​ដែនដី​នគររូបនីយកម្ម រដ្ឋបាល​ក្រុង​សៀមរាប ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះ​ពិនិត្យ​និង​វាយតម្លៃ​នៅលើ​ទីតាំង​ជាក់ស្តែង​នៅតាម​បណ្តា​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ ដែល​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ថា​តើ​ផ្លូវ​ណាខ្លះ​គួរ​អនុញ្ញាតឱ្យ​ឈប់​ឬ​ចត​បាន, ផ្លូ​វ​ណាខ្លះ​ហាម​មិនឱ្យ​ចត​ឬ​ឈប់​នៃ​យានជំនិះ​គ្រប់​ប្រភេទ +, កំណត់​កំណាត់​ផ្លូវ​ណា​ជា​ផ្លូវ​ឯកទិស ផ្លូវ​ណា​ជា​ផ្លូវ​ទេ្វ​ទិស កំណត់​ថ្ងៃ​សេះ​ឬ​ថ្ងៃ​គូ​សម្រាប់​ចត​បាន និង​ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ហាម​បត់​ឆ្វេង ហាម​បត់​ស្តាំ ហាម​ចត ហាម​ឈប់ និង​ហាម​មិនឱ្យ​ដាក់តាំង​លក់​សម្ភារៈ​និង​ការលក់ដូរ​នៅលើ​ទ្រូងផ្លូវ​និង​ចិញ្ចើមផ្លូវ និង​ស្នើសុំ​ដាក់ឈ្មោះ​ផ្លូវ​ដែល​មិនទាន់​មានឈ្មោះ​ផងដែរ ។

​លោក​អភិបាលរង​ខេត្តបន្តថា បន្ទាប់ពី​ការកំណត់​ផ្លូវ​ឯកទិស និង​ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ចប់សព្វគ្រប់​ហើយ ក្នុងករណី​បើ​មាន​អ្នក​នៅតែ​បំពាន​ទៅនឹង​សេចក្តី​ជូន​ដំ​ណឹង​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ប្រើ​វិធានការ​រដ្ឋបាល ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា ហើយ​បើ​នៅតែ​បន្ត​ការបំពាន​ទៀត នឹង​ឈានទៅ​រឹបអូស​ប្រមូល​សម្ភារៈ​រក្សាទុក​មួយកន្លែង ​និង​ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​នឹង​ចេញសង​ថ្លៃ​សេវា​ដឹកជញ្ជូន ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ ​៣៨ ​ខ្សែ សូម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់អាជ្ញាធរ និង​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់ ដើម្បី​ភាពស្រស់ស្អាត មាន​សណ្តាប់ធ្នាប់​របៀប រៀបរយ​សម្រាប់​យើងទាំងអស់គ្នា ដើម្បី​ប្រែក្លាយ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ទាំងនេះ ធានាបាន​នូវ​គុណភាព សុវត្ថិភាព សោភ័ណភាព​ព្រមទាំង​ការពារ​បាន​នូវ​បរិស្ថាន​រស់នៅ​ល្អ សម្រាប់​បម្រើ​ឱ្យ​ការធ្វើ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​។

​រីឯ​បងប្អូន​ដែល​រក​ស៊ីលក់ដូរ​នៅតាម​ទ្រូងផ្លូវ​ ៣៨ ​ខ្សែ ក៏បាន​អបអរសាទរ​ក្រោយ​ទទួលបាន​ផ្លូវ​ដ៏​ស្រស់ស្អាត នៅក្នុង​ក្រុង​សៀមរាប ដូច្នេះ​ពួកគាត់​និង​ចូលរួម​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត ដែល​មិន​ឲ្យ​ធ្វើ​លក់ដូរ​នៅលើ​ចិញ្ចើម​ផ្លូវ ​៣៨ ​ខ្សែ​នោះឡើយ ​ដូច្នេះ​ពួកគាត់ ​និង​ទទួលយកតាម​ការរៀបចំ​របស់​រដ្ឋបាលខេត្ត ដើម្បី​ខេត្ត​ទេសចរណ៍​របស់​យើងទាំងអស់គ្នា​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​ ១៧ ​ខែកញ្ញា ​ឆ្នាំ​ ២០២១ រដ្ឋបាល​ខេត្តសៀមរាប​ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការចាត់វិធានការ​ចំពោះ​យានជំនិះ​គ្រប់​ប្រភេទ​ ដែល​ឈប់​ ឬ​ចត​និង​ការ​ដាក់តាំង​សម្ភារ​ផ្សេងៗ​ការលក់ដូរ​នៅលើ​ទ្រូងផ្លូវ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប បានស្នើរ​ដល់​សាធារណៈជន​ទូទៅ ម្ចាស់​លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវ​កម្មដ្ឋាន​នានា កុំ​បន្ត​ចត​យានជំនិះ​គ្រប់​ប្រភេទ កុំ​ការ​ដាក់តាំង​សម្ភារៈ​ផ្សេងៗ​លើ​កម្រាល​ក្រា​នី​ត ផ្លូវ​ដើរ ផ្លូវ​ជិះ​កង់ និង​ការលក់ដូរ​នៅលើ​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ​វា​បង្កឱ្យមាន​ការខូចខាត​ដល់​ផ្លូវ​ទាំងនោះ ហើយ​បើ​នៅតែ​បន្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទ​តាមផ្លូវ​ច្បាប់៕

អត្ថបទ​៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម