សន្តិសុខសង្គម
ព្រះសង្ឃមួយអង្គលង់ទឹកស្រះ ខណៈចុះស្រង់ទឹកពេលយប់
ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះលង់លិចបាត់ព្រះកាយ បន្សល់ទុកតែស្បែកជើង ស្បង់ចីវរ នៅមាត់ស្រះ បង្កឲ្យភ្ញាក់ផ្អើលឆោឡោទាំងពុទ្ធបរិស័ទ ទាំងសមត្ថកិច្ចរាវរកកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រះទឹកក្នុងបរិវេណវត្តតាំងកសាងខាងជើង ភូមិចម្ការឳឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេញមួយយប់រាវរកមិនឃើញ លុះព្រឹកឡើងទើបរកឃើញ។

ព្រះសង្ឃរងគ្រោះព្រះនាម ចាន់ មានរិទ្ធិ ហៅសំណព្វ ព្រះជន្ម២៨វស្សា គង់នៅវត្តតាំងកសាង និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
តាមព្រះសង្ឃគង់នៅក្នុងវត្តមានសង្ឃដីកាថា មុនកើតហេតុព្រះសង្ឃអង្គរងគ្រោះនិមន្តទៅស្រង់ទឹកស្រះ បាត់ជាច្រើនម៉ោងមិនឃើញនិមន្តចូលរៀនធម៌ លុះតាមរកមើលឃើញតែស្បែកជើង និងស្បង់ចីវរ និងទូរស័ព្ទ នៅមាត់ទឹកតែបាត់ព្រះកាយសង្ស័យលង់លិចបាត់ ។

ប្រភពបន្តទៀតថា ព្រះសង្ឃអង្គនេះ មានជំងឺស្រឺតប្រចាំកាយញឹកញាប់កើតអាការៈហើយក្រោយពីចុះស្រង់ទឹកបាត់ព្រះកាយ ទើបផ្អើលឆោឡោ ទាំងពលរដ្ឋពុទ្ធបរិស័ទសមត្ថកិច្ច មានអ្នកចុះមុជទឹករាវរកតែមិនឃើញពេញមួយយប់តែរកមិនឃើញ។
លុះរហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សពព្រះសង្ឃខាងលើបានផុសអណ្តែតហើយ សមត្ថកិច្ចចុះពិនិត្យ និងរង់ចាំជំនាញស្រង់ឡើងគោកធ្វើកោសល្យវិច័យមុននឹងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក