Connect with us

ព័ត៌មានជាតិ

មានដឹងអត់ នៅស្រុកបន្ទាយស្រីមួយមានរមណីយដ្ឋាន ជាង ៥០ កន្លែង កំពុងលាក់ខ្លួន

បានផុស

នៅ

បើយើងក្រឡេកមកមើលនៅស្រុកបន្ទាយស្រី គឺជាស្រុកដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលមានភាពលេចធ្លោខ្លាំងតាមរយៈ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​ស្អាត ក៏ដូចជា​ការចូលរួម​សហការគ្នា​យ៉ាង​ស្រុះដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាមួយ​ថ្នាក់ដឹកនាំ ក្នុងការ​អភិវឌ្ឍ​ស្រុក​មួយ​នេះ ប្រកបដោយ​ផាសុកភាព​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា ក្នុង​ខេត្តសៀមរាប​ និង​ស្រុក​បន្ទាយស្រី​ដោយផ្ទាល់ ក្នុងនោះ​ក៏មាន​ទេសភាព​ដ៏​ស្រស់ស្អាត​បរិសុទ្ធ​បែប​ស្រុកស្រែ បាន​កែច្នៃ​មុខមាត់​ទៅជា​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​

រមណីយដ្ឋាន​បែប​ស្រុកស្រែ​មាន​ស្ទើរតែ​ពេញ​ឃុំ​នៃ​ស្រុក​បន្ទាយស្រី កំពុងតែ​អង្រួន​បេះដូង​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត លំហែកាយ យ៉ាង​ស្ងប់ស្ងាត់ គយគន់​ទេសភាព​ដ៏​ស្រស់បំព្រង​។

​ទោះបីជា​រមណីយដ្ឋាន​មួយចំនួន​មាន​លក្ខណៈសាមញ្ញ ប៉ុន្តែ​វា​បាន​លម្អ​ភ្នែក​ភ្ញៀវទេសចរ ដោយ​ទេសភាព​វាលស្រែ​ស្រស់ត្រកាល ហ៊ុមព័ទ្ធ​ដោយ​ដើមឈើ ព្រៃភ្នំ ខៀវស្រងាត់ បង្កើតបានជា​ខ្យល់អាកាស​ល្អ​ដ៏​បរិសុទ្ធ អាច​ឲ្យ​អ្នក​ដែល​បាន​ទៅដល់ រំសាយ​អស់​ទុក្ខ​កង្វល់ ធូរស្រាល​ពី​ភាព​នឿយហត់​ទាំងឡាយ​។ ក្រៅពីនោះ រមណីយដ្ឋាន ដ៏​ស្រស់ត្រកាល​ក៏មាន​រៀបចំ​ផ្លូវ​ដើរ ជា​លក្ខណៈ​ស្ពានឈើ ភ្ជាប់​ទៅ​ទោង​មួយ ដែល​ត្រៀមចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ អាច​ថតរូប​លេង​កម្សាន្ត​ទៀតផង​។ មិនតែប៉ុណ្ណោះ​មាន​កញ្ចុះ​សម្រាប់​អង្គុយលេង ព្រមទាំង​មាន​ទូក និង ក្បូន សម្រាប់​ភ្ញៀវ​ជិះ​លេង​កម្សាន្ដ​ផងដែរ​។

លោក ឃឹម ​ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​ ០៤ ​ខែកុម្ភៈ ​ឆ្នាំ ​២០២២ ​នេះ​ថា ក្នុងនាម​ថ្នាក់ដឹកនាំ​នៃ​ស្រុក​បន្ទាយ​ស្រី លោក​តែងតែ​ផ្តល់​ជា​យោបល់ និង​គំនិតល្អៗ​ដល់​ពលរដ្ឋ​និង​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ឲ្យ​មានការ​ប្រឹងប្រែង​ចូល​អភិវឌ្ឍន៍ និង​ចូលរួម​ថែរក្សា​អនាម័យ​។​ ជាងនេះទៅទៀត ​គឺ​ជួយ​ជា​គំនិត​រៀបចំ​ភូមិឋាន​ឲ្យ​ស្រស់ស្អាត​ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ដោយ​ក្តី​រីករាយ​។ ​លោក​បន្ថែមថា នៅក្នុង​ស្រុក​បន្ទាយស្រី បន្ទាប់ពី​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ អញ្ជើញ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​រួចមក ក៏មាន​តំបន់​រមណីយដ្ឋាន​ប្រមាណ​ជា​ង៥០​កន្លែង ដែល​អាចធ្វើ​ឲ្យ​អ្នកទស្សនា​កម្សាន្ត​ដោយ​ក្តី​រីករាយ​៕​

អត្ថបទ៖ កុសល​

រូបភាព៖ ទៅលេងបន្ទាយស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម