ព័ត៌មានជាតិ
គ.ជ.ប សម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់ ខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខ។ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែល«កម្ពុជាថ្មី» ទើបទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ នេះ។
សេចក្តីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់ថា ត្រូវបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានកម្មវិធីមួយចំនួនដូចជា កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ថា ៖«ប្រព័ន្ធកម្មវិធី ដូចបានកំណត់ក្នុងប្រការ១ ខាងលើ ត្រូវប្រើប្រាស់ជាជំនួយដល់ភាគីពាក់ព័ន្ធ និង មន្ត្រីគណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀប ចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបង្កើនប្រសិទ្ធ ភាព និងតម្លាភាពក្នុងក្របខ័ណ្ឌបច្ចេក ទេស ទាក់ទងនឹងការបោះឆ្នោត ព្រមទាំងកាត់បន្ថយបាននូវបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការបោះឆ្នោត។ បែបបទ និងនីតិវិធី នៃការបើកឱ្យអនុវត្តកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោត ត្រូវកំណត់តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត»។
សេចក្តីសម្រេចនេះ ធ្វើឡើងដោយយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ