Connect with us

KPT+

​មានតែមួយគ្មានពីរ! រ៉ូប​ប្រណីតបំផុតរបស់បុត្រីស្ដេច ប្រ៊ុយណេ គ្រងក្នុងពិធីអភិសេកថ្ងៃមុន

បានផុស

នៅ

អភិសេកបុត្រី ស្ដេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេ បាន​ក្លាយប្រធានបទ​ក្ដៅរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​តាមដាន​ព័ត៌មាន​រាជវង្សនៅ​ជុំវិញ​ពិភពលោក​ មិន​តិចឡើយ។ ពិធីអភិសេករវាងព្រះនាង Fadsilah ដែលជាបុត្រីទី ៩ របស់ស្តេច Sultan Hassanal នៃប្រទេសប្រ៊ុយណេ និងលោក Abdullah Nabil Mahmud Al-Hazimi ដែលត្រូវបានប្រារព្ធឡើងអស់រយៈពេល ១០ថ្ងៃ ១០យប់ ចាប់ពីថ្ងៃទី ១៦-២៥ ខែមករា ឆ្នាំ ២០២២ នៅវិមាន Istana Nurul Iman ។

ยลโฉมฉลองพระองค์-เครื่องประดับสุดเลอค่าในพิธีเสกสมรส "เจ้าหญิงฟัดซิลาห์แห่งบรูไน"
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិសេកនេះ កាន់តែមានអធិកអធម ជាងអភិសេករបស់​បុត្រា​បុត្រី​មុនៗ ព្រោះតែភាពប្រណីត ដែលបានរៀបចំឡើង មានភាព​សម្បូរ​បែបទាំងការតុបតែង ​និងព្រះវត្តមាននៃព្រះរាជវង្សានុវង្ស ​នៃប្រទេស​ប្រ៊ុយណេ យ៉ាងច្រើនកុះករ។ ចំណែកវិមាន Istana Nurul Iman ដែលជាវិមានដ៏ធំបំផុតមួយនៅក្នុងពិភពលោក និងត្រូវបានគេដឹងថា ជាកន្លែងរៀបចំពិធី ​បាន​តុបតែង​យ៉ាង​ប្រណីត​រំលេចដោយពណ៌​ស ពណ៌​មាស និងគ្រឿងសង្ហារិមសុទ្ធសឹងទាក់ទងរាជវង្ស រួម​បញ្ចូល​ទាំង​គ្រឿង​ឥស្សរិយយស​ ​សម្រាប់ប្រើក្នុង​ព្រះរាជ​ពិធី​សំខាន់ៗ​ នៅក្នុង​ពិធី​រៀប​អភិសេក​នេះផងដែរ។ កាន់តែភ្ញាក់ផ្អើលទៀតនោះ សម្លៀក​បំពាក់សំខាន់ៗ​ទាំង​ ៣ ​របស់​កូន​កំលោះ​កូនក្រមុំខ្សែរាជវង្សមួយគូនេះ ច្នៃឡើងជាពិសេស មានតែមួយគ្មានពីរ ថែមទាំងមានភាពលេចធ្លោខ្លាំង កម្របានឃើញណាស់។

ឈុត​ប្រពៃណី ពណ៌​​ក្រហម

ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ប្រទេស​ប្រ៊ុយណេ​មាន​ច្រើន​ដំណាក់កាល និង​មាន​រយៈពេល​ច្រើន​ថ្ងៃ។ សម្លៀកបំពាក់ដំបូងរបស់ព្រះនាង Fadsilah និងព្រះស្វាមី ជា​សម្លៀកបំពាក់​ប្រពៃណី​មួយ​របស់​ប្រជាជន​ប្រ៊ុយណេ ដែលកូនកំលោះ និងកូនក្រមុំតែងតែស្លៀកក្នុងពិធីមិនដែលខាន។ រ៉ូបនេះមានឈ្មោះថា Gurong។ វាមានពណ៌ក្រហមភ្លឺ និងប៉ាក់យ៉ាងប្រណីត។ បន្ថែមពីលើរ៉ូប ព្រះនាងក៏តែងព្រះកាយជាមួយនឹងគ្រឿងអលង្ការរបស់ខ្សែរាជវង្ស និងមកុដមាសដ៏ស្រស់ស្អាត ខណៈព្រះស្វាមីគ្រងមួកខ្មៅប្រពៃណីជនជាតិម៉ាឡេ និងគ្រឿងអលង្ការមាសផងដែរ។

រ៉ូបអាពាហ៍ពិពាហ៍ ពណ៌ស

សម្លៀកបំពាក់មួយឈុតនេះ ដណ្ដើមបានការចាប់អារម្មណ៍ជាច្រើនពីបណ្ដាជន។ ជា​រ៉ូប​ពណ៌​ស​សម្រាប់​ពិធី​អភិសេក ​ក្នុងសម័យ​ទំនើប ប៉ុន្តែនៅតែភ្ជាប់ជាមួយនឹងវប្បធម៌ប្រពៃណី បានយ៉ាងល្អ។ ចំណុច​សំខាន់នៃឈុតសមួយនេះ​គឺ មកុដដ៏មានតម្លៃបំផុតរបស់ព្រះមហាក្សត្រិយានី ខណៈផ្នែកខាងលើនៃមកុដនីមួយៗអាចបន្ថែមបន្ថយពេជ្រតាមតម្រូវការបាន។

ឈុត អាវផាយ ពណ៌ប្រផេះ

ក្រៅពីឈុតទាំងពីរខាងលើ ឈុតចុងក្រោយនេះ ជាឈុតដែលកូនកំលោះក្រមុំ ​គ្រងពេលបញ្ចប់ពិធីអភិសេក។ ព្រះនាង Fadsilah គ្រងរ៉ូបដៃវែងពណ៌ប្រផេះ បែកខៀវ ជាមួយនឹងរូបប៉ាក់មេអំបៅពាសពេញ។ អ្វីដែលមហាជនចាប់អារម្មណ៍ ឈុតនេះមានភាពឆើតឆាយជាមួយនឹងគ្រឿងអលង្ការដែលរួមបញ្ចូលនូវមកុដត្បូងមរកត និងត្បូងពេជ្ររបស់ម្ចាស់ក្សត្រី Sleha ដែលជាព្រះមាតាទ្រង់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកដឹងសាវតាខ្លះៗរបស់បុត្រីស្ដេច ប្រ៊ុយណេ ដែលកំពុងរៀបអភិសេក ១០ថ្ងៃ ១០យប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង

ជីវិតកម្សាន្ដ២០ នាទីutes មុន

ដេត ស្រីនាឌ រងការរិះគន់ ក្រោយប្រកាសធ្វើពហិការ មិនចូលរួម Miss Planet lnternational 2024

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ឥណ្ឌូណេស៊ី​ទាញការវិនិយោគជិត ៧០ ប៊ីលាន​ដុល្លារពី​ក្រុមហ៊ុនអាមេរិក​ ប៉ុន្តែច្បាប់ក្នុងស្រុកនៅតែរឹតត្បឹត​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps

ព័ត៌មានជាតិ៤១ នាទីutes មុន

ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាផ្លូវខ្សែបន្ទាត់ព្រំដែន នៅភូមិសាស្រ្ដខេត្តមណ្ឌលគិរី

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

កីឡា២២ ម៉ោង មុន

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី រៀបផែនការរួចហើយ ដើម្បីសងសឹកអ៊ុយក្រែន ក្រោយយកមីស៊ីលអាមេរិក បាញ់ចូលដីខ្លួន ឥតឈប់

Sokha Hotels

ព័ត៌មានពេញនិយម