KPT+
ការពិតអភិសេកព្រះនាងម្ចាស់ ប្រ៊ុយណេ មានរយៈពេលដល់ទៅ ១០ថ្ងៃ ព្រោះមូលហេតុនេះ
ប្រិយមិត្ត កម្ពុជាថ្មី ធ្លាប់បានដឹងមកហើយថា ពិធីអភិសេកព្រះនាងម្ចាស់ Fadzillah បុត្រីរបស់ស្ដេច Sultan Hassanal Bokiah ជាព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ជាមួយនឹងលោក Abdullah Nabil Mahmud al-Hazimi មានរយៈពេលរហូតដល់ ១០ថ្ងៃ ១០យប់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ចុះតើប្រិយមិត្តធ្លាប់ដឹង ឬមានឆ្ងល់ទេថា ហេតុអ្វីអភិសេកនេះ មានរយៈពេលយូរម្ល៉ឹងៗ?
ជាការពិត អាពាហ៍ពិពាហ៍គ្រប់ជាតិសសាន៍សុទ្ធតែឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាជន ជាពិសេសផ្ដោតខ្លាំងលើវប្បធម៌ និងប្រពៃណី។ មិនខុសគ្នាទេ អាពាហ៍ពិពាហ៍ប្រជាជនប្រ៊ុយណេ ក៏ផ្ដោតលើរឿងទាំងនេះដូចគ្នា។
ទំនៀមទម្លាប់ និងវប្បធម៌ របស់ប្រទេសប្រ៊ុយណេ សុទ្ធតែមានមូលដ្ឋានលើសាសនាឥស្លាម ដែលជាសាសនាជាតិ។ ដោយឡែកក្បួនរៀបចំមង្គលការប្រ៊ុយណេមានចែងនៅក្នុងសៀវភៅ ដែលរៀបចំដោយស្ថាប័នសាសនាឥស្លាម ហៅកាត់ថា Assoc ។

ក្នុងនោះប្រពៃណីអាពាហ៍ពិពាហ៍ប្រ៊ុយណេមានជាច្រើនដំណាក់កាលដូចជា៖
ពិធី bursuroh: ពិធីនេះរួមមាន ការចែចូវ ការភ្ជាប់ពាក្យ ការរៀបចំមុនអាពាហ៍ពិពាហ៍ ពិធីងូតទឹកដើម្បីសម្អាតរាងកាយ និងសម្អាតចិត្ត ដែលវាចំណុចសំខាន់បំផុតរបស់មនុស្សនៅលីវ ដើម្បីប្រែទៅជាជីវិតថ្មី គឺជីវិតអាពាហ៍ពិពាហ៍។ នៅ៣យប់ដំបូង នៃការប្រារព្ធពិធីអាពាហ៍ពិពាហ៍ គេមានរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា ការអានកំណាព្យ ការសម្តែងតន្ត្រី រាត្រីម្សៅ។ល។
ពិធី du’a : ពិធីទាំងនេះជាព្រឹត្តិការណ៍ធំបំផុត ក្នុងថ្ងៃរៀបការ។ នៅអំឡុងពេលនេះ គេក៏ធ្វើពិធីអធិស្ឋានដើម្បីបួងសួងសុំជំនួយពីព្រះឱ្យប្រទានពរសុខុមាលភាពដល់ប្តីប្រពន្ធថ្មោងថ្មី។
ពិធី nikah : ជាពិធីសាសនាដែលប្រកាសគូស្នេហ៍ថ្មីថា បានរៀបការស្របតាមច្បាប់ឥស្លាម។ ពិធីនេះ ប្រារព្ធដើម្បីសុំលាភសំណាង ប្រាក់ចំណូលហូរចូល និងនាំមកនូវភាពចម្រុងចម្រើនដល់គូស្វាមីភរិយាផងដែរ។
ពិធី Mulih Tiga Hari : កូនកំលោះនឹងស្នាក់នៅផ្ទះកូនក្រមុំរយៈពេល ៣ថ្ងៃ ៣យប់ ហើយវិលទៅផ្ទះវិញ ជាបណ្តោះអាសន្ន ទើបត្រឡប់ចូលរោងការជាថ្មី។

ចំពោះពិធីអភិសេកព្រះនាងម្ចាស់ Fadzillah វិញ ក៏បានរៀបចំឡើងសឹងដូចគ្នាទាំងអស់ពីក្នុងសៀវភៅណែនាំខាងលើដែរ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែមករា ជាពិធីដែលស្តេចស៊ុលតង់ ទទួលពិធីមង្គលការពីកូនកំលោះ លោក Abdullah Nabil Mahmud al-Hazimi ។ លុះថ្ងៃទី ១៩ ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី Sleha បានយាងចូលរួមក្នុងពិធីសូត្រមន្តប្រទានពរព្រះនាង Funzilla។ បន្ទាប់មក នៅថ្ងៃទី ២៣-២៤ ជាកម្មវីធីទទួលទានអាហារថ្ងៃត្រង់ ចំណែកពិធីមង្គលការពេញលេញគឺនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានតែមួយគ្មានពីរ! រ៉ូបប្រណីតបំផុតរបស់បុត្រីស្ដេច ប្រ៊ុយណេ គ្រងក្នុងពិធីអភិសេកថ្ងៃមុន
ចុចអាន៖ មកដឹងសាវតាខ្លះៗរបស់បុត្រីស្ដេច ប្រ៊ុយណេ ដែលកំពុងរៀបអភិសេក ១០ថ្ងៃ ១០យប់

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?