Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Merck កំពុងកើបលុយពីការលក់ថ្នាំគ្រាប់កូវីដ Molnupiravir

បានផុស

នៅ

ក្រុមហ៊ុន Merck ប៉ាន់ប្រមាណថានឹងរកចំណូលបានដល់ទៅ ៦ ពាន់លានដុល្លារពីការលក់ពីថ្នាំគ្រាប់ប្រឆាំងកូវីដរបស់ខ្លួននៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនឱសថអាមេរិកមួយនេះបាននិយាយថា ក្រុមហ៊ុនកំពុងរកចំណូលបានចំនួន ៩៥២ លានដុល្លារពីការលក់ថ្នាំគ្រាប់កូវីដលេបតាមមាត់ឈ្មោះ Molnupiravir នៅក្នុងត្រីមាសទី ៤ ។

ក្រុមហ៊ុន Merck បានប្រកាសថា កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១ ថ្នាំ Molnupiravir មានប្រសិទ្ធភាពកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារកូវីដចំនួន ៣០ ភាគរយដោយផ្អែកលើការសាកល្បងព្យាបាលលើមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ ។

ទន្ទឹមនោះ វាត្រូវបានអនុម័តជាថ្នាំព្យាបាលកូវីដតាមផ្ទះទី ២ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃទី ២៣ ខែធ្នូ ពោលមួយថ្ងៃ បន្ទាប់ពីថ្នាំ Paxlovid របស់ក្រុមហ៊ុន Pfizer ទទួលបានភ្លើងខៀវ ខណៈក្រោយមកក្រុមហ៊ុន Merck បានផ្តល់ថ្នាំ Molnupiravir ចំនួន ១.៤ លានគ្រាប់ បន្ទាប់ពីមានការយល់ព្រម។

ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិលោក Rob Davis បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងផ្តល់ថ្នាំចំនួន ៣.១ លានគ្រាប់នៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែទៀត ហើយនឹងបន្ថែមពីលើការផ្គត់ផ្គង់ថ្នាំចំនួន ៤ លានគ្រាប់ទៀតដល់ប្រទេសចំនួន ២៥ ក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ថ្នាំ Molnupiravir ក៏មានប្រសិទ្ធភាព ប្រឆាំង អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម