Connect with us

ព័ត៌មានជាតិ

តារាចម្រៀងរ៉េប វណ្ណដា ក្លាយជាទូតសុច្ឆន្ទៈ​របស់ក្រុមហ៊ុនស្រាបៀរហនុមានប៊ែវើរីជីស

បានផុស

នៅ

ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលមានផលិតផលសក្កដានុពលជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូងគឺស្រាបៀរហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងសិល្បៈករល្បីមួយរូប ក្នុងវ័យ ២៤ឆ្នាំ មកពីក្រុមហ៊ុនបារមីប្រូដាក់សិន ដែលពោរពេញដោយ ទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំងខាងច្រៀង និងនិពន្ធបទភ្លេងរ៉េប នៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈ រយៈពេល២ឆ្នាំ ។


ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចំបង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន  មានបំណងរួមសហការ ជាមួយអ្នក ដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជាសិល្បៈករវណ្ណដា ដែលតែងផលិត និងរចនាសិល្បៈមានគុណភាពលំដាប់ខ្ពស់ និង មានមហិច្ឆតាឈានទៅប្រកួត លើឆាកអន្តរជាតិ។
នៅក្នុងឆ្នាំថ្មី​២០២២នេះ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ព្រមទាំង សិល្បៈករ វណ្ណដា នៃក្រុមហ៊ុនបារមីប្រូដាក់សិន នឹងរៀបចំគម្រោង កម្មវិធីសិល្បៈដ៏ធំ ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកកម្ពស់វិស័យតន្ត្រី ដើម្បីឲ្យអ្នកគាំទ្រ ដែលនឹងចូលរួមទទួលបាននូវបទពិសោធន៍កំសាន្តថ្មីប្លែកនិង រីករាយ។ ក្រុមហ៊ុនទាំងពីរក៏មានបំណងនឹងវិនិយោគលើការផលិតតន្រ្តី ដោយការរចនាដ៏ប្រណិត ដើម្បីលើកកំពស់វប្បធម៌ខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយទៅអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas Geschke បានថ្លែងអំពីការសហការជាមួយសិល្បករ វណ្ណដា ជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនហនុមានប៊ែវើរីជីស និង ក្រុមហ៊ុនបារមីប្រូដាក់សិនថា “ភាពជោគជ័យ ទេពកោសល្យ និងមានការខិតខំប្រឹងប្រែងតស៊ូ គឺជាអ្វីដែលកំណត់ពីអត្តសញ្ញាណ របស់ក្រុមហ៊ុន ហនុមានប៊ែវីរីជីស។​ ដូចនេះនៅពេល ដែលក្រុមហ៊ុន ស្វែងរកទូតសុច្ឆន្ទៈ គឺយើងចង់បានសិល្បៈករដែលមានគុណតម្លៃដូច អត្តសញ្ញាណយើង​ ហើយជាពិសេសគឺស្រលាញ់ផលិតផលក្រុមហ៊ុនយើងតែម្តង។ សិល្បករ វណ្ណដា គឺជាជម្រើសដ៏សាកសមដោយសារ គាត់មានសមត្ថភាពពីធម្មជាតិ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស  ពិតជាចង់ក្លាយជាផ្នែកមួយ ដើម្បីគាំទ្រក្នុងវិស័សិល្បៈ ក៏ដូចជាវប្បធម៌ ក្នុងគោលបំណងលើកស្ទួយប្រទេសកម្ពុជាក្នុងសតវត្សរ៍ថ្មីនេះឈានទៅកាន់កម្រិតអន្តរជាតិ។ ស្រាបៀរហនុមាន Premium Lager ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែងលើកដំបូងរបស់យើង ដើម្បីក្លាយជាផលិតផលមួយដែលអាចផ្តល់ជូនដល់អតិថិជននូវរសជាតិថ្មី ជាមួយបទពិសោធន៍ដ៏ប្លែកអស្ចារ្យ។ យើងជឿជាក់ថាការសហការរវាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ជាមួយក្រុមហ៊ុនបារមីប្រូដាក់សិន និងសិល្បៈករ វណ្ណដា នឹងធ្វើឲ្យពេលវេលារបស់លោកអ្នកប្រកបដោយវិសាលភាពគ្រប់ពេល។”

ស្ទើរតែមិនគួរឲ្យជឿទេ ដែលលោកវណ្ណដាបានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀង របស់លោកវណ្ណដា ដែលមិនធ្លាប់ មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទ ចម្រៀង “Time to Rise” ដែលមានការចូលរួមដោយ ព្រឹទ្ធាចារ្យ គង់ ណៃ។ បើគិតពីថ្ងៃ ចាក់ផ្សាយមកទល់ពេលនេះ បទចម្រៀង “Time to Rise” មានការចូលទស្សនា រហូត ដល់ ៨៥ លានដង ដែលជា កំណត់ត្រាថ្មីមួយក្នុងប្រទេស កម្ពុជា។  ភាពជោគជ័យ របស់ វណ្ណដា បាននាំមកនូវការចុះកិច្ចព្រមព្រៀង ចែកចាយតន្ដ្រីជាសកល ជាមួយ នឹង ADA នៃក្រុមហ៊ុន Warner Music Group សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលតន្ដ្រីខ្មែរ បានចូលរួមនៅក្នុងវិស័យតន្ដ្រី ក្នុងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិ បានទន្ទឹងរង់ចាំនូវ ការបង្ហាញពីតម្លៃវប្បធម៍ទៅតាមរយៈការលាយបញ្ជូលគ្នា រវាង តន្ដ្រីបុរាណ និងសម័យចូលគ្នា នៅក្នុងអាល់ប៊ុម $KULL 2 ខាងមុខនេះ។


ក្នុងនាមជាទូតសុច្ឆន្ទៈ  វណ្ណដា បានបញ្ជេញ អារម្មណ៍រំភើបជាខ្លាំង ដែលមាន ឱកាសរួមសហការ ជាមួយនឹង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ វណ្ណដា និយាយថា៖ “ហនុមាន គឺជាស្លាកសញ្ញា ដែលជឿជាក់ទៅលើ វឌ្ឍនភាព និងមានចក្ខុវិស័យខ្ពស់ទៅលើការច្នៃប្រឌិត ក្នុងវិស័យជាច្រើន។ ខ្ញុំរីករាយ និងពេញចិត្តណាស់ ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ទៅលើអ្វីដែល ក្រុមហ៊ុនបារមី និង ខ្ញុំព្យាយាមធ្វើសម្រាប់ វិស័យតន្ដ្រីពេលនេះ និងសម្រាប់ការ ទទួលស្គាល់សិល្បៈខ្មែរពីក្នុងនិងក្រៅប្រទេស”។

ឆ្នាំ ២០២២ នេះគឺជា ឆ្នាំដែលពោរពេញទៅដោយ ក្ដីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា ខណៈដែលយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ រដ្ឋាភិបាលបានទទួលជោគជ័យ ផ្តល់ឱកាសឲ្យប្រទេសកម្ពុជា បើកទ្វារសេដ្ឋកិច្ចឡើងវិញ ហើយយើងសង្ឃឹមថា កម្មវិធីផ្សាយបន្តផ្ទាល់ និង អាជីវកម្មលក់ដូរ អាចបើកដំណើរការជាប្រក្រតីវិញ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង វណ្ណដា រួមគ្នា តំណាងឲ្យមុខមាត់ថ្មី នៃសិល្បៈខ្មែរ និងមុខជំនួញ ដែលមាន មហិច្ឆតាឆ្ពោះទៅមុខដែលមិនធ្លាប់មានពីមុនមកក្នុង ព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម