សុខភាព
តែ ៤ ប្រភេទ អ្នកកំពុងប្រើថ្នាំពេទ្យប្រចាំថ្ងៃ គួរចៀសវាង
តែផ្ដល់អត្ថប្រយោជន៍សុខភាពដ៏ច្រើនលើសលប់ និងអាចប្រើជាភេសជ្ជៈជំនួសកាហ្វេបានផងដែរ។ ប៉ុន្តែ មុនពេលដែលយើងញ៉ាំតែ យើងគួរពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬអ្នកជំនាញខាងការចំណីអាហារជាមុនសិន បើយើ់ងកំពុងប្រើប្រាស់ថ្នាំពេទ្យប្រចាំថ្ងៃ។
ពិតណាស់ គ្នាយើងជាច្រើនជឿថាតែមានសុវត្ថិភាព ដោយមិនបានគិតពីឥទ្ធិពលរបស់ភេសជ្ជៈមួយប្រភេទនេះទៅលើថ្នាំ ឬផលប៉ះពាល់អវិជ្ជមានសម្រាប់ស្ថានភាពសុខភាពរជាក់លាក់ ដូចជាការមានផ្ទៃពោះជាដើមនោះដែរ។
ថ្វីត្បិតភេសជ្ជៈតែ ភាគច្រើនមានសុវត្ថិភាពនៅពេលដែលយើងញ៉ាំក្នុងបរិមាណសមល្មម ប៉ុន្តែអ្នកដែលមានស្ថានភាពសុខភាពជាក់លាក់ គូរកាត់បន្ថយ ឬជៀសវាងញ៉ាំតែមួយចំនួន ទើបជាការប្រសើរ។
១. តែ Chamomile
តែមួយប្រភេទនេះ អាចប្រើសម្រាប់ជួយឲ្យយើងគេងលក់ស្រួល ពីព្រោះវាកាត់បន្ថយបញ្ហាថប់បារម្ភបានយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ Chamomile អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ ហើយការញ៉ាំតែនេះ រយៈពេលខ្លីផ្ដល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ យ៉ាងណាមិញ បើយើងញ៉ាំភេសជ្ជៈនេះច្រើនពេក វាអាចកាត់បន្ថយជាតិស្ករក្នុងឈាមច្រើនជ្រុល ដូច្នេះហើយ អ្នកដែលមានជំងឺទឹកនោមផ្អែម គួរតាមដានជាតិស្ករក្នុងឈាមឲ្យបានដិតដល់ ព្រមទាំងពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីបរិមាណត្រឹមត្រូវក្នុងការញ៉ាំតែChamomile ប្រកបដោយសុវត្ថិភាព។
២. តែបៃតង
ជាមួយគ្នានេះដែរ តែបៃតងក៏មានទំនាក់ទំនងជាមួយនឹងថ្នាំមួយចំនួនដែលប្រើសម្រាប់ព្យាបាលបញ្ហាបេះដូង។ ហេតុនេះហើយ អ្នកដែលញ៉ាំថ្នាំបេះដូង គួរកាត់បន្ថយការញ៉ាំតែបៃតង។ ជាក់ស្ដែង ស្លឹកតែបៃតងស្ងួត សម្បូរទៅដោយវីតាមីនK ដែលអាចបង្កើនកំណកឈាម។ នៅពេលដែលយើងស្រូបយកវីតាមីនKកាន់តែច្រើន វាអាចរារាំងដល់សកម្មភាពរបស់ថ្នាំដែលធ្វើឲ្យឈាមរាវ លើអ្នកប្រើថ្នាំសម្រាប់ព្យាបាលបញ្ហាសម្ពាធឈាមខ្ពស់ និងខ្សោយបេះដូង។
៣. តែ Ginkgo
សម្រាប់អ្នកដែលមានបញ្ហាបេះដូង គួរជៀសវាងការញ៉ាំតែGinkgo និងតែបៃតង។ នេះដោយសារតែ ថ្នាំGinkgo biloba អាចកាត់បន្ថយកំណកឈាម ហើយការញ៉ាំថ្នាំប្រភេទនេះ ជាមួយនឹងថ្នាំដទៃទៀត ដូចជា ibuprofen, naproxen or aspirin អាចបង្កើនហានិភ័យនៃការហូរឈាម។ បន្ថែមពីនេះ អ្នកដែលមាន epilepsy (ខ្មែរយើងនិយមហៅជំងឺឆ្កួតជ្រូក) ឬអ្នកដែលប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត គួរជៀសវាងញ៉ាំតែ Ginkgoនេះដែរ។
៤. តែយិនស៊ិន និងតែ Licorice
ដូចទៅនឹងថ្តែ Ginkgo Bilobaដែរ តែយិនស៊ិន និងតែLicorice អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំការពារកំណកឈាម ។ មួយវិញទៀត យិនស៊ិនក៏អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំសម្រាប់អ្នកជំងឺអេដស៍ និងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តមួយចំនួនទៀតផងដែរ៕
ចុចអាន៖តែបៃតងផ្ដល់សុខភាព តែបើផឹក៤ពេលនេះ អាចបង្កជាគ្រោះថ្នាក់
ចុចអាន៖ក្រដាសសែន និងធូបដែលអុជ អាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម និងបង្កមហារីក បើមិនប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ